**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ចុះសួរសុខទុក្ខ នាយ-ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១២៨ លេខ៩ និងនាយ-ពលនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៤ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ ដល់នាយ-ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១២៨ កងពលតូចអន្តរាគមន៍លេខ៩ និងនាយ-ពលនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាថ្ងៃខាងមុខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ និងបាននាំយកអំណោយជា ថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ មួយចំនួនធំផងដែរ។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពល បានសម្ដែងនូវមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ឯកឧត្តម អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការអាណិតស្រលាញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។

លោកមេបញ្ជាការកងពល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អមដំណើរ ដែលបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំនាឱកាសនេះ និងសូមគោរពជូនពរ ឯកឧត្តម អធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនអង្គភាពជាសម្ព័ន្ធមេត្រីភាព រួមមាន៖

១. កងពលធំអន្តរាគមន៍លេខ៣ មាន (ថវិកា ប្រេងម៉ាស៊ូត ស៊ីម៉ង់តិ៍ ដែក មី ត្រីខ ប្រេងឆា ទឹកត្រី.ស៊ីអ៊ីវ ទឹកសុទ្ធ និងជេលសាងដៃ)។

២. កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ មាន (ថវិកា ប្រេងម៉ាស៊ូត ត្រាក់ទ័រ ម៉ាស៊ីនថតរូប មី ត្រីខ ប្រេងឆា ទឹកត្រី.ស៊ីអ៊ីវ ទឹកសុទ្ធ និងជេលសាងដៃ)។

៣. កងពលតូចអន្តរាគមន៍លេខ៩ មាន (ថវិកា ប្រេងម៉ាស៊ូត ស៊ីម៉ង់តិ៍ ដែក មី ត្រីខ ប្រេងឆា ទឹកត្រី.ស៊ីអ៊ីវ ទឹកសុទ្ធ និងជេលសាងដៃ)។

៤. វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ មាន (ថវិកា ប្រេងម៉ាស៊ូត ស៊ីម៉ង់តិ៍ សង្ក័សី មី ត្រីខ ប្រេងឆា ទឹកត្រី.ស៊ីអ៊ីវ ទឹកសុទ្ធ និងជេលសាងដៃ)។ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់អង្គភាព អាជ្ញាធរដែនដី និងវត្តក្នុងភូមិសាស្ត្រជិតកងពល និង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង