**ឥណ្ឌូណេស៊ី និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នា**ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង ខេត្តបាត់ដំបង ដែលចូលរួមប្រកួតនៅរាជធានីភ្នំពេញ**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ

ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យ គណៈប្រតិភូនៃប្រទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន

ភ្នំពេញ៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅទីស្ថាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យគណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយ ឯកឧត្តម Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង និងឯកឧត្តម Ihor Bezkaravainyi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន ជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន។

ក្នុងជំនួបនេះ មានការចូលរួមពី ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គភាពស៊ីម៉ាក់ និងមន្រ្តីជំនាញមកពីអង្គភាពផ្តល់សេវារដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)។

ក្នុងជំនួបនោះ ឯកឧត្តម Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ុយក្រែន បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបានផ្តល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញរបស់ប្រទេសអ៊ុយក្រែន ដោយទទូលបានលទ្ធផលប្រកបដោយជោគជ័យ។

ឯកឧត្តម Bogdan Drapiaty ក៏បានលើកឡើងដែរថា ក្នុងជំនួបនេះ គណៈប្រតិភូអ៊ុយក្រែន មានគោលបំណងស្វែងយល់អំពីសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសកិច្ចការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ក្រោយសង្គ្រាមនៅកម្ពុជា។ ឯកឧត្តម រំពឹងថានឹងអាចបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីកម្ពុជា ក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងមន្រ្តីជំនាញរបស់ប្រទេសអ៊ុយក្រែនដែលអញ្ជើញមកស្វែងយល់អំពីការងារបោសសម្អាតមីននៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្តោកស្តាយចំពោះសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះរួមទាំងការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស និងសំណល់ជាតិផ្ទុះផ្សេងៗផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ និងបានបង្កនូវវិនាសកម្ម ដល់ប្រជាជន និងប្រទេសកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីន និងសំណល់ជាតិផ្ទុះផ្សេងៗទៀតជាច្រើន ក៏ប៉ុន្តែ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានឯកភាពជាតិ សុខសន្តិភាពពេញលេញ ជាធ្លុងមួយដ៏រឹងមាំ ដែលជាបុរេលក្ខណសំខាន់សម្រាប់សកម្មភាពមីន និងការអភិវឌ្ឍជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀត កត្តាជោគជ័យរបស់កម្ពុជាលើវិស័យសកម្មភាពមីន គឺបានមកការគាំទ្រ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ប្រកបដោយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការ និងភាពជាដៃគូពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលមានស្ថាប័នអាជ្ញាធរមីនជាសេនាធិការ ក្នុងការដឹកនាំសម្របសម្រួលការងារប្រចាំថ្ងៃ និងកសាងនូវគោលនយោបាយជាតិសម្រាប់វិស័យមីនទាំងមូល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងបានអញ្ជើញរដ្ឋាភិបាលអ៊ុយក្រែន ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍ល្អៗរបស់កម្ពុជា ក្នុងសកម្មភាពមីន ដែលក្នុងនោះរួមទាំងកិច្ចសង្រ្គោះជនរងគ្រោះផងដែរ និងបានជម្រាបទៅកាន់គណៈប្រតិភូប្រទេសអ៊ុយក្រែនផងដែរថា កម្ពុជានឹងបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌ ៕

អត្ថបទដែលជាប់ទាក់ទង