**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងបរិស្ថាន បើកសិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា នៅសណ្ឋាគារ Castle Bayview Resort and Spa ទីក្រុងកំពត នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា បើទោះបី តំបន់ឆ្នេរ និងសមុទ្ររបស់ប្រទេសកម្ពុជា បានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ តំបន់ទាំងនេះក៏រងនូវការគំរាមកំហែងផងដែរ ដូចជាការថយចុះនូវជីវៈចម្រុះសមុទ្រ ការបាត់បង់ទីជម្រក និងការថយចុះនូវមូលធនធម្មជាតិ។ ដើម្បីឆ្លើយដោះស្រាយនូវបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ផ្តោតអាទិភាពទៅលើការពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម និងចីរភាពនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរបស់កម្ពុជា តាមរយៈការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃដោយរក្សាគម្របព្រៃឈើឱ្យបានលើស៦០% នៃផ្ទៃប្រទេស។ ជាងនេះទៅទៀត ដើម្បីគាំទ្រដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានរៀបចំបង្កើតយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ ហេតុនេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការអភិរក្សនូវតំបន់ឆ្នេរ និងសមុទ្រ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៃមហាសមុទ្រប្រកបដោយចីរភាព។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ជួប ប៉ារីស៍ សង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងបែបវិទ្យាសាស្ត្រអំពីការអភិរក្ស និងស្តារឡើងវិញកាបូនពណ៌ខៀវ ទស្សនទានអំពីគោលនយោបាយ និងហិរញ្ញវត្ថុទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ លើសពីនេះទៀតបានយល់ដឹងបន្ថែមអំពីស្ថានភាព និងភាពពាក់ព័ន្ធ ប្រទាក់ក្រឡាក្នុងការងារគ្រប់គ្រងតំបន់ឆ្នេរនិងសមុទ្រកម្ពុជា ហើយផ្តើមចេញពីចំណេះដឹងទាំងនេះយើងអាចរួមគ្នារៀបចំផែនការបង្ហាញផ្លូវមួយសំដៅលើកកម្ពស់ការអភិរក្ស និងការរៀបចំគំនិតផ្តួចផ្តើមគម្រោងកាបូនពណ៌ខៀវនៅតំបន់ឆ្នេររបស់ប្រទេសកម្ពុជាឱ្យបានជោគជ័យនាពេលខាងមុខ។

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាស្តីពី ការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងឡើងលើកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ លើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍកាបូនពណ៌ខៀវ ដោយផ្តោតសំខាន់លើការកសាងសមត្ថភាព ហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រដល់អ្នកពាក់ព័ន្ធដែលនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រទី២ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្តជាប់ឆ្នេរទាំងបួន ប្រធានមន្ទីរទាំង៤ខេត្ត (កោះកុង ព្រះសីហនុ កែប និងកំពត) តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន គ្រឹះស្ថានសិក្សា ជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង