**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អ គឺទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អប្រសើរ។

ក្នុងឱកាស អញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ការចូលរួមរបស់ឪពុកម្តាយ ក៏មិនចាំបាច់ក្នុងរូបភាព ជាថវិកាត្រូវចូលដែរ។ ឱ្យតែគាត់ជួយប្រដៅកូនគាត់ ឱ្យខំប្រឹងបង្រៀន ខ្ញុំថាល្អហើយ។ ឱ្យតែជួយជំរុញឱ្យកូនគាត់ គោរពវិន័យសាលាល្អហើយ។ អ្វី ដែលលោកគ្រូអ្នកគ្រូចង់បាន គឺជាទំនាក់ទំនងល្អ ប្រទាក់ក្រឡាជាមួយឪពុកម្តាយ។ ឥឡូវ ខ្ញុំឃើញបញ្ហាធំបំផុត ជាពិសេសនៅក្រុង គឺការផ្តាច់គ្នារវាងឪពុកម្តាយ និងសិស្ស។ ជំនាន់ខ្ញុំ បើត្រូវរំពាត់ពីសាលា ទៅពន្យល់ប្រាប់ពុក គាត់វាយថែម។ គាត់ជឿទុកចិត្តថា លោកគ្រូអ្នកគ្រូ ប្រដៅកូនគាត់ខុសទេ»។

សម្តេចបន្ថែមថា «ថ្ងៃមុន ខ្ញុំឃើញនៅខេត្តកណ្តាល កូនសិស្សធ្វើខុសលោកគ្រូប្រដៅទៅ ស្រាប់តែកូនទៅដល់ម្តាយ ម្តាយស្រលាញ់កូនផង អត់ទាន់ដឹងអី ដាក់គ្រូមួយប្រ៉ាវតាមហ្វេសប៊ុក ទម្រាំតែយល់គ្នា។ តែបើគ្រូ និងសិស្ស ឪពុកម្តាយ មានទំនាក់ទំនងស្រួលណាស់»។

សម្តេចធិបតី គូសបញ្ជាក់ថា ឪពុកម្តាយ និងសិស្ស ជាតួអង្គក្នុងការអប់រំ។ ការអប់រំនៅសាលា និងនៅផ្ទះ ជាកត្តាខ្លាំងណាស់ ដើម្បីជួយលុយបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅ។ អប់រំមានតែ ៣ទេ​ នៅផ្ទះ នៅសាលា និងនៅក្នុងសង្គម។ បើសាលា និងផ្ទះ ឯកភាពគ្នាពង្រឹងហើយ ឥទ្ធិពលសង្គមយ៉ាងម៉េច ក៏ចូលមិនរួចដែរ ព្រោះនៅសង្គម មានរឿងច្រើនណាស់ ដែលយុវជន ជាពិសេសក្មេងៗ ចាប់យក តើមួយណាល្អ មួយណាអាក្រក់ ក៏មិនដឹងដែរ ៕

អត្ថបទដែលជាប់ទាក់ទង