ព្រះមហាក្សត្រ បញ្ចប់តំណែង ឯកឧត្ដម អ៊ុច បូររិទ្ធ ពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលត្រូវទទួលភារកិច្ចថ្មី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យមួយបញ្ចប់តំណែង ឯកឧត្ដម អ៊ុច បូររិទ្ធ ពីទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ខណៈដែលលោកនឹងត្រូវទៅកាន់ភារកិច្ចថ្មីនៅព្រឹទ្ធសភា។