ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមមាន ឯកឧត្តម ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត ក្រុមការងារទីចាត់ការជំនាញ អភិបាលក្រុង ស្រុក និងនាយករដ្ឋបាលក្រុង ស្រុកនៃខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៣៥រូប ស្រី២រូប៕