ក្រសួងមហាផ្ទៃ ណែនាំដល់មន្ត្រីក្រោមឱវាទ រៀបចំដាក់ចេញផែនការជាក់ស្តែង នៅតាមមូលដ្ឋានរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវរៀបចំដាក់ចេញផែនការជាក់ស្តែង នៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទ ឱ្យបង្កើនស្មារតីម្ចាស់ការ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀប រយសង្គម ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស មកចូលរួមលេងកម្សាន្តបានច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ និងមហោឡារិក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ដើម្បីចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍សង្ក្រាន្ត និងរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ជាតិឱ្យបានគង់វង្ស ព្រមជាមួយនឹងការធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យ ដ៏មានអត្ថន័យនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ដូចខាងក្រោម៖
១-ត្រូវរៀបចំដាក់ចេញផែនការជាក់ស្តែង នៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទ ឱ្យបង្កើនស្មារតីម្ចាស់ការ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀប រយសង្គម ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស មកចូលរួមលេងកម្សាន្តបានច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ និងមហោឡារិក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
២-ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់ សភាពការណ៍ពាក់ព័ន្ធសន្តិសុខ ជាពិសេសសកម្មភាពភេរវកម្ម, ឧក្រិដ្ឋកម្ម, ចលាចលសង្គម, និងសកម្មភាពបង្កហានិភ័យផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការយកចិត្តទុក ដាក់លើគោលដៅប្រមូលផ្តុំទេសចរ, វត្តអារាម, និងរមណីយដ្ឋាននានា ជាដើម។
៣-ត្រូវចាត់តាំងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ, អង្គភាពរដ្ឋ, គ្រឹះស្ថានឯកជន, និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងការបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យជាយថាហេតុ ដែលបណ្តាលមកពីការដុតទៀន,ធូប, ភ្លើងចង្ក្រាន, ការឆ្លងចរន្តអគ្គិសនី, ឬការប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ។ ព្រមទាំងផ្សព្វផ្សាយហាមឃាត់ការដុតផាវ, និងការប្រើប្រាស់អាវុធ, គ្រឿងផ្ទុះ, គ្រាប់រំសេវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កភាពអនាធិបតេយ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស។
៤-ត្រូវជំរុញ និងចាត់តាំងអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្ម ផុលផុស ។ ជាពិសេសការផ្សព្វផ្សាយ អប់រំលើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងគ្រប់ប្រភេទ, សុវត្ថិភាពចរាចរណ៍ ព្រមទាំងបន្តយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់ នូវគ្រប់មុខសញ្ញា និងក្មេងទំនើងនៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ ដើម្បីបំបាត់ប្រសិទ្ធភាពជាមុន ដោយមិនទុកឱ្យធ្វើសកម្មភាពបង្កអសន្តិសុខ, ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិត, និងបង្កមហន្តរាយដល់ទ្រព្យសម្បត្តិរដ្ឋ-ឯកជន ។
៥-ធ្វើការអំពាវនាវដល់សប្បុរសជន និងចាត់តាំងគណៈប្រតិភូ នាំយកអំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគ បរិភោគផ្សេងៗ ចុះសួរសុខទុក្ខយុទ្ធជន, យុទ្ធនារី, និងមន្ត្រីរាជការមានជំងឺ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ, មណ្ឌលសុខភាព, ឬគេហដ្ឋាន ព្រមទាំងជនមានពិការភាព, កុមារកំព្រានៅតាមមណ្ឌល, ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដែលជួបប្រទះការខ្វះខាត, និងចាស់ព្រឹទ្ធាចារ្យគ្មានទីពឹង ដើម្បីជាការលើកទឹកចិត្ត និងលើកកម្ពស់វប្បធម៌ និងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានគ្រោះអាសន្ន និងទុក្ខលំបាក។
ក្រសួងមហាផ្ទៃសង្ឃឹម និងជឿជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត នឹងចាត់ចែងអនុវត្តន៍សេចក្តីណែនាំនេះ ទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន៕