**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

មកដឹងអំពីប្រវត្តិព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ព្រឹទ្ធសភា គឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមចំណែកធានាឱ្យមានសុវត្ថិភាពគតិយុត្តិតាមរយៈការពិនិត្យ និងអនុម័តច្បាប់ ជាពិសេសព្រឹទ្ធសភា​គឺជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន។

ព្រឹទ្ធសភានៃនីតិកាលនីមួយៗត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត។ សមាជិកព្រឹទ្ធសភាមានចំនួនស្មើ​នឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា។ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះ​មហា​​ក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន។

ការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភា ត្រូវ​បានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ព្រឹទ្ធសភាបើក សម័យប្រជុំដំបូងនៃនីតិកាលនីមួយៗ៦០ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាម​ការកោះប្រជុំរបស់ ព្រះមហាក្សត្រ។

ព្រះមហាក្សត្រ ឬព្រះរាជតំណាងទ្រង់ប្រទាន ឬផ្តល់កិត្តិយស ចំពោះការបើកសម័យប្រជុំដំបូង នៃនីតិ​កាល​នីមួយៗ ។
ក្រោយពីព្រះមហាក្សត្រ ឬព្រះរាជតំណាងទ្រង់បាន ឬបានបើកនីតិកាលព្រឹទ្ធសភារួចហើយ បើព្រឹទ្ធសភា​មាន​សមាជិកវត្តមានលើសពីពាក់កណ្ដាល នៃចំនួនសមាជិកទាំងមូល ព្រឹទ្ធសភាអាចដំណើរការបន្ត​ក្រោម​​អធិបតីភាពនៃប្រធានបណ្តោះអាសន្ន១រូប ជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោត ឬចាត់តាំងអាយុច្រើន​ជាងគេដែលមានវត្តមាន ហើយឥតមានបណ្តឹងតវ៉ា ព្រមទាំងសមាជិកព្រឹទ្ធសភាជាប់ឆ្នោត ឬចាត់តាំង​ចំនួន​៥រូប អាយុតិចជាងគេដែលមានវត្ត​មាន ជាលេខា​ធិការដើម្បីជួយប្រធានក្នុងការងារ។

ក្រោមការដឹកនាំរបស់ប្រធានបណ្តោះអាសន្ននេះព្រឹទ្ធ​សភា ត្រូវចាប់ផ្តើមការងារដូចតទៅ ៖
​​​​​​​ក.ប្រកាសសុពលភាពនៃអាណត្តិរបស់សមា​ជិកនីមួយៗ ។
ខ.បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន​ទាំងពីររបស់ព្រឹទ្ធសភា។
មិនអាចជជែកពិភាក្សាអ្វីឡើយ នៅក្រោមអធិបតី​ភាព​របស់ប្រធានបណ្តោះអាសន្ន។ សមាជិកព្រឹទ្ធ​សភា​ទាំង​អស់ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។

មុនចាប់ផ្តើមការងារ ក្រោមអធិបតីភាពនៃប្រធានរបស់ខ្លួន ព្រឹទ្ធសភាដំណើរការបោះឆ្នោត​ជ្រើសរើស​សមា​ជិកគណៈកម្មការនានា ដាច់ដោយឡែកពីគ្នា តាមវិធីបោះឆ្នោតសម្ងាត់ និងអនុម័តបទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធ​សភា កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភា ដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួន​សមាជិក​ព្រឹទ្ធសភាទាំងមូល ។
គណៈកម្មការនីមួយៗ មានសមាជិកយ៉ាងតិចចំនួន៥រូប។

ក្រោយពីបានទទួលការគាំទ្រពីអង្គព្រឹទ្ធសភារួចហើយ មុនចាប់ផ្តើមការងាររបស់ខ្លួន គណៈកម្មការនី​មួយ​ៗ ត្រូវប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតសម្ងាត់​ជ្រើសតាំងប្រធាន អនុប្រធាន និងលេខាធិការ​របស់​គណៈកម្មការនីមួយៗ។
គណៈកម្មការនីមួយៗ ត្រូវកំណត់តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនឱ្យស្របនឹងរដ្ឋធម្មនុញ្ញ បទបញ្ជា​ផ្ទៃ​ក្នុងព្រឹទ្ធសភា និងច្បាប់ជាធរមាន រួចដាក់ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ពិនិត្យ និងសម្រេច។

+ ប្រវត្តិព្រឹទ្ធសភាកម្ពុជា
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី២ តាមរយៈកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង ក្នុងស្មារតីលើកកម្ពស់ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ពង្រឹងស្ថិរភាពនយោបាយ និងបន្តប្រវត្តិសាស្រ្តព្រឹទ្ធសភា នៅកម្ពុជា ដោយបានឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដើម្បីបង្កើតឱ្យមានព្រឹទ្ធសភាឡើងវិញ។

ការបង្កើតព្រឹទ្ធសភា គឺជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ ដោយបានបង្ហាញនូវពន្លឺថ្មីមួយ សម្រាប់កម្ពុជា តាមរយៈការពង្រឹងពង្រីកស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្ថិរភាពនយោបាយ និងការប្តេជ្ញាចិត្តក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ។
អនុលោមតាមច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាធរមាននាថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ព្រឹទ្ធសភាត្រូវបានបង្កើតឡើង និងបានបើកសម័យប្រជុំលើកទី១ នីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។

១.ព្រឹទ្ធសភានីតិកាលទី១ (១៩៩៩-២០០៦)
ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំងសម្រាប់រយៈពេល៥ឆ្នាំ មានសមាជិកចំនួន៦១រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ រីឯប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា។ ដោយឡែកសមាជិកដទៃទៀត ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសមាជិក សមាជិកា នៃគណបក្សនយោបាយទាំងបី (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសមរង្ស៉ី ) ដែលមានអាសនៈនៅរដ្ឋសភា ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាដែលក្នុងនោះមាន៖
– គណបក្សប្រជាជនកម្ពុជា (CPP) ៣១រូប។
– គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ២១រូប។
– គណបក្សសមរង្ស៉ី (SRP) ០៧រូប។ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី១សរុបទាំង៦១រូប មានសមាជិកាចំនួន១០រូប។ ការរៀបចំ ការប្រព្រឹត្តទៅ និងដំណើរការការងាររបស់ព្រឹទ្ធសភា ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងបទដ្ឋានគតិយុត្តនានារបស់ព្រឹទ្ធសភា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនីតិកាលទី១ ព្រឹទ្ធសភាដែលកើតឡើងដោយការ តែងតាំង ការបែងចែកអាសនៈនៅក្នុងគណៈកម្មការនានា អនុវត្តដូចរដ្ឋសភានីតិកាលទី២ដែរ គឺយករូបមន្ត ៤+៤+១ មានន័យថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន៤ (គណៈកម្មការ ទី៣, ៤, ៥, ៦)គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន៤ (គណៈកម្មការទី១, ២, ៨, ៩) និងគណបក្សសមរង្ស៉ី ទទួលជាប្រធានគណៈកម្មការចំនួន១ គឺគណៈកម្មការទី៧ ។ ដោយឡែក អនុប្រធានគណៈកម្មការនានា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៥ (គណៈកម្មការទី១, ២, ៧, ៨, ៩) និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈចំនួន៤ (គណៈកម្មការទី៣, ៤, ៥, ៦) ។
ព្រឹទ្ធសភា មានគណៈកម្មាធិការអចិន្រ្តៃយ៍មួយសម្រាប់ដឹកនាំ ចាត់ចែង និងពិនិត្យសម្រេចរាល់ការងារផ្សេងៗ ក្នុងលក្ខខណ្ឌកំណត់នៃបទបញ្ជាផ្ទៃក្នុង។ ប្រធានព្រឹទ្ធសភា ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ អនុប្រធានទាំងពីរ និងប្រធានគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាសមាជិក។

ព្រឹទ្ធសភានីតិកាលទី១ មានគណៈកម្មការចំនួន៩ ជាសេនាធិការក្នុងការអនុវត្តមុខងាររបស់ខ្លួន ដែលត្រូវបានបែងចែកទៅតាមវិស័យជាសមត្ថកិច្ច ដូចខាងក្រោម ៖
១.គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង។
២.គណៈកម្មការហិរញ្ញវត្ថុ និងធនាគារ។
៣.គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។
៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និងបោសសម្អាត។
៥.គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
៦.គណៈកម្មការនីតិកម្ម។
៧.គណៈកម្មការអប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍។
៨.គណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារ និងកិច្ចការនារី។
៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម ថាមពល និងពាណិជ្ជកម្ម។

ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាលចំនួន២ដង(ម្តង១ឆ្នាំ) តាមព្រះរាជក្រឹត្យ៖
– លើកទី១៖ ព្រះរាជក្រឹត្យ នស/រកត/០២០៤/០៣០ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៤ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥) ។
– លើកទី២៖ ព្រះរាជក្រឹត្យ នស/រកត/១២០៥/០៧០ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៥ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥ រហូតដល់ព្រឹទ្ធសភា នីតិកាលទី២ ចូលកាន់តំណែង )។
+សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី១ មាន សម្តេច ជា ស៊ីម ជាប្រធាន (CPP) ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងលោក ញឹក ប៊ុនឆៃ ជាអនុប្រធានទី២ (FUN)។ មកដល់ខែសីហា ឆ្នាំ២០០៤ លោក ញឹក ប៊ុនឆៃ បានលាលែងទៅបំពេញការងារក្នុងរាជរដ្ឋាភិបាល ហើយគណបក្សហ៊្វុនស៊ីនប៉ិចបានស្នើតែងតាំងលោក ប៉ោ ប៊ុនស្រ៊ឺ ជំនួស។

ក្នុងនីតិកាលទី១នេះ ព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំលើកទី២ នីតិកាលទី៣ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំលើកទី៩ នីតិកាលទី១ ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមសេចក្ដីសម្រេចលេខ : ០៧០/០០២/ ២០០៥/ កបធ.ច ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៥។ ច្បាប់នេះ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/០៦០៥/០២០ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៥។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចាប់ពីនីតិកាលទី២ និងនីតិកាលបន្តបន្ទាប់ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ។

២.ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦។
ព្រឹទ្ធសភានីតិកាលទី២ មានសមាជិកចំនួន៦១រូប ក្នុងនោះ ៥៧រូប ត្រូវបានបោះឆ្នោតជាអសកល ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។
ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ៥៧រូប ដែលបានជាប់ឆ្នោតមានសមាសភាពមកពី៖
១.គណបក្សប្រជាជនកម្ពុជា (CPP)ចំនួន ៤៥រូប
២.គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ចំនួន ១០រូប
៣.គណបក្សសមរង្ស៉ី (SRP) ចំនួន ២រូប។
ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបទាំង៦១រូប មានសមាជិកាចំនួន៩រូប។ព្រឹទ្ធសភានីតិកាលទី២ មានគណៈកម្មការចំនួន៩ ដែលក្នុងនោះ តាមរយៈការបោះឆ្នោតជ្រើសរើស និងជ្រើសតាំង ស្របតាមនីតិវិធីកំណត់ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន៥ (គណៈកម្មការទី២, ៣, ៤, ៥, ៦) គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន០៣ (គណៈកម្មការទី១, ៨, ៩) និងគណបក្សសមរង្ស៉ី ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន១ គឺគណៈកម្មការទី៧។ ដោយឡែក អនុប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៤ ( គណៈកម្មការទី១, ៦, ៨, ៩ ) និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈចំនួន៥ (គណៈកម្មការទី២, ៣, ៤, ៥, ៧)។
+សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី២ មាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងលោក ទេព ងន ជាអនុប្រធានទី២ (CPP) ។

៣.ព្រឹទ្ធសភានីតិកាលទី៣ (២០១២-២០១៨)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៣ បានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។ ជាលទ្ធផលក្នុងចំណោមសមាជិក ៥៧រូប ដែលជ្រើស តាំងដោយការបោះឆ្នោតមានសមាសភាពមកពី៖
-គណបក្សប្រជាជនកម្ពុជា (CPP) ចំនួន ៤៦រូប។
-គណបក្សសមរង្ស៉ី (SRP)ចំនួន ១១រូប។
ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី៣សរុបទាំង ៦១រូប មានសមាជិកាចំនួន ១០រូប។

ព្រឹទ្ធសភានីតិកាលទី៣ បានបើកសម័យប្រជុំដំបូង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

+សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) លោក សាយ ឈុំ ជាអនុប្រធានទី១ (CPP) និងលោក ទេព ងន ជាអនុប្រធានទី២ (CPP)។

ចាប់ពីដំណើរការសម័យប្រជុំដំបូង និងបន្តរហូតមកដល់ពាក់កណ្តាលនីតិកាលទី៣ គណៈកម្មការនានា នៃព្រឹទ្ធសភាមានចំនួន៩ ហើយសមាសភាពក្នុងគណៈកម្មការ ដែលបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតជ្រើសរើស និង ជ្រើសតាំងស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គឺមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ទាំងប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការ។

ដោយអនុលោមតាមកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងក្រុមការងាររបស់គណបក្សសមរង្ស៉ី បានឯកភាពចុះកិច្ចព្រមព្រៀង ស្តីពីការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។

តាមរយៈកិច្ចព្រមព្រៀងខាងលើ ព្រឹទ្ធសភាបានធ្វើវិសោធនកម្មប្រការ១៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ប្រការ១៥ថ្មីនៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធ សភាមានដូចខាងក្រោម៖
១.គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ។
២.គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ។
៣.គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធាន ទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ។
៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង។ រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។
៥.គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ។
៦.គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ។
៧.គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ។
៨.គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ។
៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
១០.គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំង អំពើពុករលួយ ។

ទន្ទឹមនឹងនេះ សមាសភាពក្នុងគណៈកម្មការទាំង១០ ត្រូវបានរៀបចំកែសម្រួលបោះឆ្នោតជ្រើសរើស និងជ្រើសតាំងឡើងវិញ។ សមាជិកព្រឹទ្ធសភាពីគណបក្សសមរង្ស៉ីទាំង១១រូប ត្រូវបានបញ្ចូលទៅក្នុងគណៈកម្មការទាំងអស់ ក្នុងនោះមាន អាសនៈប្រធានគណៈកម្មការចំនួន២ គឺគណៈកម្មការទី១ និងទី១០ អនុប្រធានគណៈកម្មការចំនួន២ គឺគណៈកម្មការទី៣ និងទី៧ លេខាធិការគណៈកម្មការចំនួន២ គឺគណៈកម្មការទី១ និងទី១០ ព្រមទាំងសមាជិក៥រូបទៀតបញ្ចូល១រូបៗ ទៅក្នុងគណៈកម្មការទី១,៣,៧,៨ និងទី១០។

+សម្គាល់៖ ព្រឹទ្ធសភានីតិកាលទី៣ មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន លោក សាយ ឈុំ ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបានទទួលមរណភាព។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា និងលោក នៃ ប៉េណា ជាអនុប្រធានទី១ ព្រឹទ្ធសភានីតិកាលទី៣ ។៤.ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប បង្កើន១អាសនៈ នៅមណ្ឌលភូមិភាគទី៧ (៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ២រូបចាត់តាំងដោយព្រះមហាក្សត្រ ២រូបជ្រើសតាំងដោយរដ្ឋសភា តាម មតិភាគច្រើនដោយប្រៀប) ស្របគ្នានឹងរដ្ឋសភាបង្កើន ២អាសនៈនៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភានីតិកាលទី៦ មានសមាជិកសរុប ចំនួន ១២៥រូប)។

ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូប មានសមាជិកា ចំនួន ១០រូប។

+សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មានសម្តេចវិបុល សេនាភក្តី សាយ ឈុំ ជាប្រធាន លោក នៃ ប៉េណា ជា អនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានទទួលមរណភាព។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោក ស៊ឹម កា ត្រូវបានព្រឹទ្ធសភាធ្វើការបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ព្រឹទ្ធសភា៕

អត្ថបទដែលជាប់ទាក់ទង