ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសារគោរពអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា
ភ្នំពេញ៖ ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមគោរពសម្ដែងនូវការអបអរសាទរដ៏ កក់ក្តៅបំផុតជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលត្រូវបានសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង ។
ខ្ញុំបាទមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹទ្ធសភានីតិកាលទី៥ថ្មីនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិ សិទ្ធទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សេរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរ ការដឹកនាំព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៍សប្បាយ រុងរឿង និងប្រទេស ជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ ៕