លោកជំទាវ លឹម រស្មី ផ្ញើសារគោរពអបអរសាទរជូនឯកឧត្ដម ប៉ុល លឹម ក្នុងឱកាសត្រូវបានជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមគោរពសម្ដែងនូវការអបអរសាទរដ៏ កក់ក្តៅបំផុតជូនឯកឧត្ដម ប៉ុល លឹម ក្នុងឱកាសដែលត្រូវបានជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ នាងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិ សិទ្ធទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សេរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនឯកឧត្ដម ប៉ុល លឹម ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរ បំពេញតួនាទីភារកិច្ចជាសមាជិកព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៍សប្បាយ រុងរឿង និងប្រទេស ជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ ៕