**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សម្តេចតេជោ រំលឹកពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពីឆ្នាំ៩៨ នៅសៀមរាប ហើយបើពេលនោះសម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានរំលឹកពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប ប្រសិនបើពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាម។

ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី៣​ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា ក្រោយដំណាក់កាលនៃការបោះឆ្នោតបើទោះបីជាការបោះឆ្នោតនៅពេលនោះត្រូវបានប្រសិដ្ឋនាមថា «ជាអច្ឆរិយ តាមដងទន្លេមេគង្គ» ក៏ប៉ុន្តែ ការមិនសុខចិត្តនៃបក្សនយោបាយមួយចំនួនបង្កើតឡើងឱ្យមានវិបត្តិធ្ងន់ធ្ងរក្រោយការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រហែលជាអ្នកទាំងអស់មួយចំនួន នៅចងចាំថាការប៉ុនប៉ងធ្វើឃាតមកលើខ្ញុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅឯខេត្តសៀមរាប ក្នុងពេលនោះការប្រជុំនៅទីក្រុងភ្នំពេញ មិនអាចធ្វើទៅបាន ពិតមែនថាមានការព្រមព្រៀងថាការប្រជុំសភាលើកដំបូងត្រូវធ្វើនៅក្នុងព្រះបរមរាជវាំង ដោយខ្ញុំត្រូវបញ្ចូនឧទ្ធម្ភាគចក្រ ពីរគ្រឿងថ្វាយព្រះករុណាយាងពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញ ប៉ុន្តែក្រោយមកព្រះករុណាបានសព្វព្រះហឫទ័យ កោះប្រជុំសភានៅឯខេត្តសៀមរាប ការប៉ុនប៉ងធ្វើឃាតដែលខ្ញុំចាត់ទុកថាជាភ័ព្វសំណាងសម្រាប់ប្រទេសជាតិមួយដែរ ឬភ័ព្វសំណាងផ្ទាល់របស់ខ្ញុំ រឿងនេះមិនតូចទេ ប្រសិនបើពេលនោះខ្ញុំស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាត ថ្លុកឈាមនឹងកើតពេញក្រុងសៀមរាប​តែម្តង»។

សម្តេចតេជោ គូសបញ្ជាក់ថា បើទោះបីជាផែនការធ្វើឃាតសម្តេចនៅខេត្តសៀមរាប មិនបានសម្រេចក៏មានមេទ័ពរបស់សម្តេចមួយចំនួនទាមទារវាយប្រហារលើខេត្តសៀមរាបតែម្តង។ មានរ៉ុកែត ចំនួន៤គ្រាប់ បានផ្ទុះមួយគ្រាប់ដែលនេះជាព្រឹត្តិការណ៍អាណោចអាធ័ម ក៏ប៉ុន្តែ បើទោះបីជាមានករណីធ្វើឃាតសម្តេចក៏ដោយ តែមិនពេលនោះកម្ពុជា នៅតែបើកកិច្ចប្រជុំសភាបាន និងបន្តទៅស្បថសច្ចានៅមុខប្រាសាទអង្គរវត្ត។

សម្តេចតេជោ បន្តថា បន្ទាប់ពីប្រជុំរដ្ឋសភារួចហើយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ត្រូវបានបង្កើតនោះទេ ព្រោះនៅពេលនោះសមាជិករដ្ឋសភាដែលបានស្បថរួចហើយ គឺមានអភ័ឯកសិទ្ធិបន្ទាប់ពីការបោកគ្រាប់បែកក្នុងផ្ទះសម្តេចនៅទីក្រុងភ្នំពេញ ដោយក្រុមធ្វើបាតុកម្មមួយចំនួនតូចដែលបានបោះជំរុំនៅមុខរដ្ឋសភា ខណៈពេលនោះសម្តេចបានចេញបទបញ្ជាហាមឃាត់មនុស្សទាំងអស់មិនឱ្យចាកចេញពីទីក្រុងភ្នំពេញ និងចេញទៅក្រៅប្រទេស។

សម្តេចតេជោ បានរំលឹកថា គ្រានោះលោក តុល លាស់ ក្នុងពេលចរចានៅទីក្រុងសៀមរាប បាននិយាយជាមួយសម្តេចថា «សម្តេច ការហាមឃាត់តំណាងរាស្ត្រមិនឱ្យចាកចេញពីប្រទេសវាខុសជាមួយអភ័យឯកសិទ្ធិ ខ្ញុំបានចង្អុលប្រាប់ទៅឯកឧត្តម តុល លាស់ ថាពួកឯកឧត្តម ទៅជាតំណាងរាស្ត្រហើយ ឬនៅ? បើសភាមិនទាន់បានប្រជុំ មិនទាន់បានស្បថ ឯកឧត្តមមិនទាន់មានអភ័យឯកសិទ្ធិទេ»។

សម្តេចបានលើកឡើងថា ប៉ុន្តែ ក្រោយការប្រជុំរួចហើយ គឺតំណាងរាស្ត្រនានា បានចាកចេញពីប្រទេស ដូច្នេះភាពជាប់គាំងខាងនយោបាយនៅកម្ពុជា ត្រូវបានបន្តនៅក្នុងពេលជាប់គាំងនយោបាយ តែពេលនោះគំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៀតថា ដោយគ្រានោះសម្តេចវិបុលបញ្ញា សុខ អាន ក៏បានលើកគំនិតនេះមកជជែកជាមួយសម្តេច រហូតឈានទៅការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់បានចាបច្រើន ហើយការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ ទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង