**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

សម្តេចតេជោ រំលឹកពីប្រវត្តិសាស្ត្រ ក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភា ដែលជាច្រកមួយដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហានយោបាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធបានរំលេចឡើងពីប្រវត្តិសាស្ត្ររបស់ជាតិ ក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភា ដែលជាច្រកមួយដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហានយោបាយ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយកាលពីអំឡុង២៥ឆ្នាំមុន។

ក្នុងពិធីបើក សម័យប្រជុំព្រឹទ្ធសភាលើកដំបូង សម្រាប់នីតិកាលទី៥ នាថ្ងៃ៣ មេសា សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងតំណែងជាប្រធានព្រឹទ្ធសភានេះ គឺសម្តេចមានវ័យ៧២ឆ្នាំ ក៏ស្របពេលទៅនឹងសម្តេចបាន ចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាដំបូង ក្នុងវ័យ៣២ឆ្នាំ ដែលមានលេខ២នៅកន្ទុយដូចគ្នា ។ សម្តេចបន្តថា កាលពី២៥ឆ្នាំមុន ស្ថានភាពនយោបាយនៅកម្ពុជា នាពេលនោះមិនមានលក្ខណៈល្អប្រសើរនោះទេ ដោយសារទើបតែបញ្ចប់សង្គ្រាម ដើម្បីដោះស្រាយវិបត្តិនយោបាយ សម្តេចក៏បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច (នាយករដ្ឋមន្រ្តីមាន២ គឺនាយករដ្ឋមន្រ្តីទី១ និងនាយករដ្ឋមន្រ្តីទី២) នាពេលនោះដែលមានព្រះរាជវត្តមាន របស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋផងដែរ ហើយក៏សម្រេចបង្កើតស្ថាប័នព្រឹទ្ធសភា មួយថែមទៀតមានលំនាំដូចខាងអឺរ៉ុបដែរ ដោយសម្តេចជា ស៊ីម ជាប្រធានព្រឹទ្ធសភា ហើយសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា ហើយសម្តេចផ្ទាល់ជានាយករដ្ឋមន្រ្តី ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ក្នុងថាឋានៈជាសហស្ថាបនិក ក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង ទូលព្រះបង្គំ សូមយកឱកាសដ៏កម្រនេះ រំលឹកអំពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឲ្យមានការគំរាមកំហែងដ៏ធំមួយ ដល់ឯកភាពនិងស្ថេរភាពជាតិ ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ ។ សូមឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិ៍សា ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះ នៅឆ្នាំ១៩៩៩ បានបើកច្រកឲ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនានា ដែលជាប់ឆ្នោត ។ នៅក្នុងពេលជាប់គាំងនោះ ឥឡូវសួរថា គំនិតទាក់ទងនឹងព្រឹទ្ធសភា ចេញពីអ្នកណា ខ្ញុំគួរតែអរគុណចំពោះវិញ្ញាណក្ខន្ធ របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលនឹកឃើញរឿងនេះ (បង្កើតព្រឹទ្ធសភា) ឯកឧត្តម ប្រាក់ សុខុន ក៏បានដឹងរឿងនេះ លើកគំនិតនេះមកជាមួយខ្ញុំ ខ្ញុំក៏បានទៅពិភាក្សាជាមួយសម្តេច ជា ស៊ីម បន្ទាប់ទៅក៏បានប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនថា មានតែវិធីមួយដែលអាចប្រើប្រាស់ នូវការចែករំលែកអំណាច នៅក្នុងដំណាក់កាលនូវប្រព័ន្ធ២ភាគ៣នេះ នោះគឺការបង្កើតព្រឹទ្ធសភា យើងក៏បានជូនសារនេះ ទៅគណបក្សហ្វ៊នស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ» ។

សម្តេចតេជោ ថ្លែងថា បើយើងនិយាយអំពីព្រឹទ្ធសភានេះ ដំបូងបំផុត យើងត្រូវនឹកទៅដល់ ព្រះគុណដ៏ធំធេងរបស់ព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋដែលពេលនោះ ព្រះអង្គបានដឹកនាំដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅ ក្រោយដំណាក់កាលនៃការបោះឆ្នោត បើទោះបីជាការបោះឆ្នោតពេលនោះ ត្រូវបានប្រសិទ្ធនាមថា ជាអច្ឆរិយនៃតាមដងទន្លេមេគង្គ ក៏ប៉ុន្តែការមិនសុខចិត្តនៃបក្សនយោបាយមួយចំនួន បង្កើតឡើងឲ្យមានវិបត្តិធ្ងន់ធ្ងរ ក្រោយការបោះឆ្នោត(១៩៩៣) ។ ពេលនោះយើងក៏បានផ្តួចផ្តើមគំនិត ដាក់ចេញនូវសំណើរ ពីគណបក្សប្រជាជន ស្នើបង្កើតឲ្យមានព្រឹទ្ធសភា ចឹងព្រឹទ្ធសភារបស់យើងនេះ វាចាប់ផ្តើមចេញពី វិបត្តិដោះស្រាយវិបត្តិនយោបាយ ក៏ប៉ុន្តែការបង្កើតស្ថាប័នព្រឹទ្ធសភា វាក៏ជាលំនាំ នៃប្រទេសជាច្រើនដែលមានសង្គ្រាមជិះជាន់ ចឹងចំណុចត្រង់នេះ ព្រួញមួយបាញ់បានសត្វច្រើននៅទីនោះ គឺបញ្ចប់ភាពជាប់គាំងខាងនយោបាយ ។

សម្តេចតេជោ គូសបញ្ជាក់ថា ស្ថាប័នព្រឹទ្ធសភាមួយនេះ បានបង្ហាញឲ្យឃើញនូវសមត្ថភាព វិសេសវិសាល ភាពចាស់ទុំ ខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបម្រើផលប្រយោជន៍ស្នូល របស់ប្រទេសជាតិ និងប្រជាជន សម្រេចបានសមិទ្ធផល និងវឌ្ឍនភាព គួរឲ្យស្ងប់ស្ងែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំង៣របស់ខ្លួន ពោលមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង ។ ទទ្ទឹមនេះ ព្រឹទ្ធសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រទេសដោយសម្របសម្រួលរវាង រដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយ ដែលកើតមានជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង