សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការណ៍ គាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សហភាពអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
សហភាពអង្គការសង្គមស៊ីវិល តំណាងអោយសមាគម អង្គការ ក្រុមយុវជន សហគមន៍មូលដ្ឋានទាំង៥០ សូមបង្ហាញឆន្ទៈគាំទ្រ យ៉ាងពេញទំហឹងក្នុងការបោះឆ្នោតជ្រើសតាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជា ប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ ដែលអាចសម្របសម្រួលការងារ រវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ប្រកបដោយភាពរុងរឿង និងការអភិវឌ្ឍជានិរន្តរ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា៕