សមាគមក្រុមការងារ ១០០រាត្រី ចេញសេចក្ដីថ្លែងការណ៍ គាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សមាគមក្រុមការងារ ១០០រាត្រី បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
សម្ដេចតេជោ ហ៊ុន សែន ជាឥស្សរជននយោបាយលុបបំបាត់សង្រ្គាមចេញពីកម្ពុជា ហើយសម្ដេចក៏ជាវីរជនដ៏ឆ្នើមដឹកនាំប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញប្រកបដោយការអភិវឌ្ឍឥតឈប់ឈរ។
សមាគមក្រុមការងារ១០០រាត្រី សូមសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា ដែលអាចដឹកនាំអង្គព្រឹទ្ធសភាប្រកបដោយភាពម៉ត់ចត់ព្រមទាំងរីកចម្រើនទូទាំងព្រះរាជាណាចក្រកម្ពុជា។