ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាពទូទៅជុំវិញបឹងទន្លេសាប
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រមជាមួយឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរទន្លេសាប បានអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមឧទ្ធម្ភាគចក្រ ដើម្បីពិនិត្យមើលពីស្ថានភាពទូទៅនៅជុំវិញតំបន់បឹងទន្លេសាប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈប្រតិភូ ពិនិត្យមើលតំបន់អភិរក្ស និងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងភូមិសាស្រ្តខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕