**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

អភិបាលខេត្តកំពត នឹងបើកឲ្យភ្ញៀវទេសចរ ចូលមកលេងកម្សាន្ត នៅទីតាំងឆ្នេរខ្សាច់ ចន្លោះស្ពានចាស់ដល់ស្ពានថ្មី នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

 


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត់ បានបញ្ជាក់ថា ទោះបីជាការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ (ស្ពានថ្មី) ស្ថិតក្នុងក្រុងកំពត មិនទាន់រួចរាល់ក៏ពិតមែន តែរដ្ឋបាលខេត្តកំពត នឹងបើកឲ្យភ្ញៀវទេសចរចូលមកលេងកម្សាន្ត នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខណៈដែលមន្ទីរជំនាញ បាននិងកំពុងមមាញឹកពន្លឿនការស្ថាបនាផ្លូវ ឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។

កឧត្តបណ្ឌិតអភិបាលខេត្តកំពត បានបញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយ ចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ (ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ស្ថិតក្នុងក្រុងកំពត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងការចុះពិនិត្យវឌ្ឍនភាពនេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើងថា ឆ្នេរកម្សាន្តមួយនេះ គឺជាបេះដូងនៃខេត្តកំពត ក្រោយស្ថាបនារួចរាល់ហើយនោះ នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តច្រើន ដោយសារតែទីតាំងនេះអាចបង្ករលក្ខណៈ ឲ្យភ្ញៀវទេសចរ អាចងូតទឹកលេងបាន។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាព ស្ថាប័ន មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាពន្លឿនការស្ថាបនាផ្លូវពាក់ព័ន្ធខាងលើនេះ ឲ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់ ត្រូវរៀបចំអនាម័យ បរិស្ថានឲ្យបានស្អាតល្អ រៀបចំភ្លើងបំភ្លឺ ពិសេសត្រូវសិក្សាដាក់តាំងភ្លើងពណ៌ ដើម្បីលម្អនៅពេលយប់ ឲ្យមានភាពទាក់ទាញ ចាប់ពីគល់ស្ពានស្ពានឥន្ធនូ រហូតដល់ស្ពានថ្មថ្មី។

ម្យ៉ាងវិញទៀត ចំពោះរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឲ្យបានរួចរាល់ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឲ្យបានស្អាត។ នេះជាការបញ្ជាក់ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានបំផុសឲ្យគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឲ្យបានផុសផុល ពិសេសសម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែម នៅតាមតំបន់ទេសចរណ៍នានា ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង