**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលស្វាគមន៍គណ:ប្រតិភូកងទ័ពប្រជាជន ខេត្តដុងណាយ យោធភូមិភាគទី៧ របស់វៀតណាម ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខនាយសេនាធិការរងកងទ័ពជើងគោក ព្រមទាំងនាយទាហានថ្នាក់ដឹកនាំកងពល និងថ្នាក់ដឹកនាំតាមបណ្ដាអង្គភាពចំណុះ ទាំងអស់ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពល បានទទួលស្វាគមន៍នូវដំណើរអញ្ជើញមកជូនពរកងពលតូចដឹកជញ្ជូនលេខ៩០ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ របស់គណ:ប្រតិភូកងទ័ពប្រជាជនខេត្តតំណាយ យោធភូមិភាគទី៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងកិច្ចជំនួបស្វាគមន៍នេះ ឧត្តមសេនីយ៍ទោ ឈរ សុខ បានបង្ហាញពីសមិទ្ធផលដែលអង្គភាពសម្រេចបានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងសមិទ្ធផល ជាអាគារសិក្សា អាគារស្នាក់នៅ និងផ្លូវបេតុងមួយខ្សែដែលកសាងឡើងដោយថវិកាឧបត្ថម្ភរបស់ភាគទីមិត្ត។

លោកវរសេនីយ៍ឯក ង៉ូហ្វាង ធាន់ មេបញ្ជាការរង កងទ័ពប្រជាជន ខេត្តដុងណាយ បានកោតសរសើរយ៉ាងខ្លាំងដល់កងពលតូចដឹកជញ្ជូនលេខ៩០ ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់ឧត្តមសេនីយ៍ទោ ឈរ សុខ ធ្វើឱ្យកងពលមានការរីកចម្រើនយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនក្នុងអង្គភាព។

ក្នុងឱកាសជំនួបដ៏ស្និទ្ធស្នាលប្រកបដោយភាពកក់ក្តៅនេះភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកដោយភាពរីករាយ និងបន្តកិច្ចសហប្រតិបត្តិការណ៍ឱ្យកាន់តែមានភាពល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង