នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យអនុព័ន្ធយោធារុស្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ វរនាវីឯក VITALY LUCHSHEV អនុព័ន្ធយោធារុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលខាងមុខ នៅទីបញ្ជាការកងទ័ពជើងគោក ។