នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មី ពីប្រតិភូ ខេត្តកាម៉ៅ ដឹកនាំដោយឯកឧត្តម ឡេ ថាន់ជៀវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ នៅអាគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទទួលជួបសម្តែងការគួរសម សំណេះសំណាលដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព រវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំខេត្តកាម៉ៅ ប្រទេសវៀតណាម ព្រមទាំងទទួលការជូនពរឆ្នាំថ្មី ពីប្រតិភូគណៈកម្មាធិការប្រជាជនខេត្តកាម៉ៅ ប្រទេសវៀតណាមដឹកនាំដោយ ឯកឧត្តម ឡេ ថាន់ជៀវ៕