បញ្ចប់មុខតំណែងទីប្រឹក្សា នាយក នាយករង ជំនួយការខុទ្ទកាល័យសម្តេចសាយ ឈុំ. ឯកឧត្តម ស៊ឹម កា. ឯកឧត្តម ទេព ងន. អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ជំនួយការ និងទីប្រឹក្សាអគ្គលេខាធិការព្រឹទ្ធសភា ដែលតែងតាំងមុនថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គ្រាប់បញ្ចប់មុខតំណែង ទីប្រឹក្សា នាយក នាយករង ជំនួយការខុទ្ទកាល័យសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហ បណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ជំនួយការអគ្គលេខាធិការព្រឹទ្ធសភា និងទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានតែងតាំងមុនថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។