**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ ៩ចំណុច ដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ របស់ក្រសួងមុខងារសាធារណៈ។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok។

នៅក្នុងឱកាសនេះ សម្តេចធិបតីបានការណែនាំដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដូចតទៅ៖

១-បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អនុញ្ញាត ផ្អែកលើនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួងស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត” ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេសមន្ត្រីជំនាញ ដែលធានាឱ្យបានការបំពេញ
ឱ្យត្រូវ។

២-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងមុខងារមន្ត្រី គោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។ ក្នុងន័យនេះ “ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ គឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការធានាបាន នូវប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាពសម្រាប់ការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។

៣-ក្រសួងមុខងារសាធារណៈក្នុងមុខងារជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈត្រូវជំរុញការរៀបចំផែនការ
សកម្មភាពអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យបានរួចរាល់ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីដាក់អនុវត្តឱ្យ បានពេញលេញនូវវិធានការគន្លឹះទាំង៣ រួមមាន៖ (i)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (ii)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មសា្ថប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង(iii)ការដាក់ឱ្យ អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

៤-គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ និងសម្របសម្រួលដោយ ក្រសួងមុខងារសាធារណៈ ត្រូវជំរុញការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាលសាធារណៈ សម្រាប់រយៈពេលមធ្យមនិងវែង ដោយត្រូវកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់ និងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាដំណាក់កាលៗឆ្ពោះទៅការកសាងបាននូវរដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថ ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ទន្ទឹមនេះ ការសម្របសម្រួលនិងការផ្សារភ្ជាប់ ការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈជាមួយការដ្ឋានកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាលគឺជាការចាំបាច់និងត្រូវពង្រឹងឱ្យកាន់តែប្រសើរថែមទៀត រួមមាន ជាមួយការដ្ឋាន កែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការដ្ឋានកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យ ដោយធានានូវ ភាពប្រទាក់ក្រឡា សុខដុមនីយកម្ម និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅកម្រិតបច្ចេក- ទេស និងនយោបាយក្នុងគោលបំណង និងទិសដៅរួមគ្នាលើការរៀបចំនិងដាក់ចេញ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តគ្រប់ ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពក្នុងការកែទម្រង់។

៥-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រកាន់ឱ្យខ្ជាប់ខ្ជួននូវ “អភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការដឹកនាំ ការសម្របសម្រួល ការរៀបចំ និងការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដោយត្រូវគិតគូរដល់ការសម្រេច ចក្ខុវិស័យ និងគោលបំណងរួមរបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ដែលលទ្ធផល ចុងក្រោយនោះ គឺគ្រប់សកម្មភាព និងសេវារបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបានអនុវត្តជាក់ស្ដែងដើម្បីបម្រើផលប្រយោជន៍ប្រជាជនជាធំ និងត្រូវបម្រើប្រជាជនឱ្យកាន់តែប្រសើរ។៦-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានថា រាល់គោល នយោបាយ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ ព្រមទាំងមុខងារ និងភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាព និងមន្ត្រីដែលបានកំណត់ ត្រូវបានអនុវត្ត ដោយពិតប្រាកដ និងត្រឹមត្រូវ ព្រមទាំងចំណុចអវិជ្ជមាន និងបញ្ហាប្រឈមទាំងឡាយ ត្រូវបានកំណត់ និងវាយតម្លៃច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ និងកែលម្អជាបន្ត បន្ទាប់ ដោយមិនត្រូវទុកបញ្ហាប្រឈម គ្មានដំណោះស្រាយនោះទេ។ ជារួម ដំណើរការ នៃរដ្ឋបាលសាធារណៈត្រូវមានការត្រួតពិនិត្យ វាយតម្លៃ និងកែលម្អជាប្រចាំ។

៧-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្តី និងស្ថាប័នជាប្រចាំ តាមរយៈការចែករំលែក និងការបើកចំហរទស្សនៈទទួលយកនូវ ចំណេះដឹងថ្មីៗ ឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈទាំងសម្រាប់កម្រិត ដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ការពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែ មានប្រសិទ្ធភាព ការកសាងនិងពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និងប្រតិបត្តិការការងារនៅ តាមអង្គភាពនីមួយៗ ការកសាងវប្បធម៌ផ្តល់សេវាល្អរបស់អង្គភាព ការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវៈ និងការកែប្រែឥរិយាបថរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងការផ្ដល់ សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។ ទន្ទឹមនេះ អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្ល ដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្ដិសមជាមន្ត្រីបម្រើប្រជាជន និងដើម្បីប្រជាជនទទួលបាននូវកិត្តិយស ការ ស្រឡាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរបន្ថែមទៀតលើការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងស្ថាប័នក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈដើម្បីប្រើប្រាស់ជាផែនទី ចង្អុលផ្លូវជាក់លាក់របស់រាជរដ្ឋាភិបាលសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង ស្ថាប័ននិង រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការអភិវឌ្ឍសមត្ថភាពនេះ គឺដើម្បីអភិវឌ្ឍខ្លួនយើងឱ្យដើរទាន់ បរិបទសង្គម សេដ្ឋកិច្ច ស្ថានភាពនិងការវិវត្តក្នុងតំបន់ និងពិភពលោកធានាបាននូវ និរន្តរភាពនៃការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងឆ្លើយតបនឹងសេចក្តី ត្រូវការរបស់ប្រជាជនដែលមានការកើនឡើងជាប្រចាំ ក៏ដូចជាប្រែក្លាយរដ្ឋបាលសាធារណៈ របស់យើងឱ្យកាន់តែមានសមត្ថភាព និងលទ្ធភាពអាចឆ្លើយតបនឹងគ្រប់ស្ថានភាព ចំពោះមុខ និងនាអនាគត។

៨-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួម និងគាំទ្រដល់ដំណើរការន ការកសាងរដ្ឋបាលសាធារណៈឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម
ដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗដោយការដ្ឋានកែទម្រង់ទាំងឡាយ របស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ។ ដំណើរការកែទម្រង់នេះ ទាមទារឱ្យមានការគិតគូរក្នុងការរៀបចំ និងអនុវត្តជាបណ្ដើរៗនូវក្របខណ្ឌនៃការ គ្រប់គ្រងនិងចាត់ចែងថវិកា ធនធានមនុស្ស រចនាសម្ព័ន្ធនិងអភិក្រមការងារ ក្របខណ្ឌ សិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ សំដៅធានាបាននូវការសម្រេចលទ្ធផលដែលអាចគិតទុកជាមុននិងវាយ តម្លៃបានប្រកបដោយប្រសិទ្ធភាព គុណភាព និងមានការទទួលខុសត្រូវច្បាស់លាស់ក្នុង ក្របខណ្ឌនៃការអនុវត្តមុខងារនិងភារកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្នុងន័យនេះដែរ រាល់សកម្មភាពរបស់រដ្ឋបាលសាធារណៈត្រូវរៀបចំ និងដាក់ឱ្យអនុវត្តប្រកបដោយភាព វិជ្ជាជីវៈមានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈ វិទ្យាសាស្ត្រត្រឹមត្រូវ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចនិងដាក់ឱ្យអនុវត្តទទួល បាននិងផ្តល់លទ្ធផលល្អសម្រាប់ប្រជាជន។៩-ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ព្រមទាំងជំរុញនិងលើកកម្ពស់ការទទួលយក ការសម្របខ្លួន និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដើម្បីធានាបាននូវគុណភាព នៃសេវាសាធារណៈ ដែលប្រកបដោយលក្ខណៈសម្បត្តិ ភាពងាយស្រួលក្នុងការទទួលសវា សេវាឆ្លើយតបនឹងសេចក្តីត្រូវការសេវាឆាប់រហ័ស និងចំណាយសមស្រប និងមាន ប្រសិទ្ធភាព។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក៏ត្រូវបន្តជំរុញការអភិវឌ្ឍប្រព័ន្ធ គ្រប់គ្រងព័ត៌មានមន្ត្រីតាមឌីជីថលឱ្យកាន់តែមានលក្ខណៈពេញលេញ និងសមស្រប ដើម្បី ធានាបាននូវការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីជាក់ស្តែង នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បម្រើដល់ គោលដៅនៃការគ្រប់គ្រងជ្រើសរើសពង្រាយ និងអភិវឌ្ឍសមត្ថភាពមន្ត្រី។ ក្រសួងមុខងារសាធារណៈក្នុងនាមជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការងារដឹកនាំ និងសម្របសម្រួលការកែទម្រង់រដ្ឋបាល សាធារណៈត្រូវគិតគូរដល់ការរៀបចំ និងដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពពាក់ព័ន្ធ ជំរុញការចូលរួម ការគាំទ្រ និងការអនុវត្តរាល់វិធានការណែនាំខាងលើដែលជាការតម្រង់ទិសរបស់ រាជរដ្ឋាភិបាល ដើម្បីធានាឱ្យមានភាពប្រាកដចំពោះការប្រតិបត្តិ និងលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់។
នាឱកាសនេះ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមួយចំនួន នៃក្រសួងមុខងារសាធារណៈផងដែរ៕

អត្ថបទដែលជាប់ទាក់ទង