**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយមនុស្សធម៌ជាលើកទី១២ ដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ

ភ្នំពេញ៖ ដោយក្តីនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ចៅៗក្មួយៗសិស្សានុសិស្ស និងដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ឆាប់ៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាលើកទី១២ (គិតចាប់តាំងពីឆ្នាំ២០១៤) និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់កុមារ និងសិស្សានុសិស្សចំនួន ១.២២០នាក់ នៃអង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមកុមារ និងសិស្សានុសិស្សនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានទទួលស្វាគមន៍គណៈប្រតិភូដោយមានការសម្តែងរបាំជូនពរ រារីជាជួរ និងរបាំគោះត្រឡោក ដែលបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់របស់យើង។

លោកជំទាវ នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមដល់កុមារទាំងអស់ ឱ្យខិតខំតស៊ូក្នុងជីវិត ជម្នះរាល់ការលំបាក ដើម្បីប្រែក្លាយជីវភាពគ្រួសារឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះ លោកជំទាវ នួន ភីមាន ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រដល់អង្គការនាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកា ឬសម្ភារផ្សេងៗទៅតាមលទ្ធភាពដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ ក៏ដូចជាបានជួយដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិក ជាពិសេសកុមារដែលឥតទីពឹងនៅក្នុងអង្គការដែលកំពុងជួបនូវការលំបាក ខ្វះចំណីអាហារ ដើម្បីបានបន្តការសិក្សារៀនសូត្រ និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិនៅថ្ងៃខាងមុខ។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម ប្រកបដោយបរិយាបន្ន ហើយជាពិសេស ទទួលបានជោគជ័យក្នុងជីវិត និងមានការងារធ្វើសមរម្យ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីបញ្ហាសុខភាព និងការប្រែប្រួលអាកាសធាតុ ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ និងបានដាក់ចេញប្រធានបទសម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ គឺ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ អាស្រ័យហេតុនេះ សូមក្មួយៗ ចៅៗទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ទម្លាប់រស់នៅល្អ ស្រឡាញ់ខ្លួនស្ងួនចំណី មានអនាម័យស្អាតជានិច្ច និងត្រូវចូលរួមសកម្មភាពនានាដើម្បីរួមចំណែកកាត់បន្ថយ បន្ស៉ាំ និងមានភាពធន់នឹងអាកាសធាតុ។ ទន្ទឹមនឹងនេះ ក្មួយៗចៅៗទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរុងរឿង ហើយជៀសវាងអំពើអសីលធម៌នានាដែលសង្គមស្អប់ខ្ពើម ដោយធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាគំរូនៅក្នុងសង្គមជាតិ ជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ ជាលើកទី១២នេះ រួមមាន ៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០.០០០.០០០រៀល (ដប់លានរៀល)។ ចំពោះក្មួយៗចៅៗ និងបុគ្គលិកទាំងអស់ ទទួលបានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាមួយពេល ដែលមានមុខម្ហូបដូចជា៖ ទាផ្លិតនំប៉ាវនិងជ្រក់ឆៃថាវ, ខជើងជ្រូកស្ពៃជូរ, ឆាសរសៃកែងគ្រឿងសមុទ្រ, បាយឆា, បង្អែម, ទឹកក្រូច និងទឹកបរិសុទ្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង