**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូក្រសួងធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីវិស័យឧតុនិយមអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូ ក្រសួងធនធានទឹក និងឧតុនិយមធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចដំណើរការ និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាសម្រាប់វិស័យឧតុនិយម ដែលជួយដល់ការងារអាកាសចរណ៍ស៊ីវិលនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា គោលបំណងនៃទស្សនកិច្ចសិក្សាគឺ៖ ១).ស្វែងយល់អំពីកិច្ចដំណើរការនិងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាសម្រាប់វិស័យឧតុនិយមអាកាសចរណ៍ស៊ីវិល, ២).ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធលើវិស័យឧតុនិយម, ៣).ចែករំលែកបទពិសោធន៍ ការអនុវត្តល្អកន្លងមក និងរៀនសូត្រពីកំហុសឆ្គងផ្សេងៗ និង៤).ពិភាក្សាជំរុញឱ្យមានកិច្ចព្រមព្រៀងរវាងស្ថាប័នជំនាញទាំងពីរលើវិស័យឧតុនិយម។

ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាលើការងារមួយចំនួនដូចជា៖ ១).ការពិនិត្យលទ្ធភាព និងជំរុញកិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរ ដែលមិនទាន់បានចុះហត្ថលេខាតាំងពីអាណត្តិកន្លងមក, ២).លទ្ធភាពទទួលបាននូវវគ្គបណ្តុះបណ្តាលនានាទាក់ទងនឹងអាកាសចរណ៍ស៊ីវិលរបស់អង្គការឧតុនិយមពិភពលោក តារយៈការសម្របសម្រួលពីក្រសួងធនធានទឹក និងឧតុនិយម ដែលជាតំណាងអចិន្ត្រៃយ៍ និង៣).ពិចារណាប្រើប្រាស់ប្រព័ន្ធព័ត៌មានដូចគ្នា ឬប្រព័ន្ធព័ត៌មានដែលអនុញ្ញាតឱ្យមានការរួមបញ្ចូលបាន។

ជាលទ្ធផល ឯកឧត្តម អឿង ចន្ថា បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចទាំង៣ ខាងលើ និងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពប្រសើរឡើងលើវិស័យឧតុនិយមអាកាសចរណ៍ស៊ីវិល ដើម្បីពង្រឹងការព្យាករធាតុអាកាសបន្ថែមទៀត បម្រើដល់ការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយសុខសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង