**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ ការដ្ឋានកំណែទម្រង់មុខងារសាធារណៈជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើ ដើម្បីប្រទេសជាតិ និងបម្រើប្រជាជន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា**វិទ្យុអាស៊ីសេរី ប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឈប់ផ្ដល់មូលនិធិគាំទ្រ

កម្មវិធីកុមាររីករាយ “រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” ប្រារព្ធឡើងជាលើកទី២ នៅរាជធានីភ្នំពេញក្រោមអធីបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង

ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃ កម្មវិធីកុមាររីករាយបាន ដឹកនាំក្រុមការងារសរុប១៥០នាក់ រួមមានមេធាវី និស្សិតច្បាប់ និង ក្រុមមេធាវីផ្សេងៗ រៀបចំកម្មវិធីកុមាររីករាយ ក្រោមប្រធានបទ “រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” សម្រាប់កុមារាកុមារីទាំងអស់ចំនួន ៣២០ នាក់ នៃសាលាបឋមសិក្សាមិត្តភាព ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

ជាមួយបរិយាកាសប្រកបដោយភាពរីករាយ ឯកឧត្ដម លី ច័ន្ទតុលា បានលើកឡើងេពីគោលបំណងសំខាន់ៗនៃកម្មវិធីដែលមានដូចជា៖
(១) ផ្តល់អារម្មណ៌រីករាយមិនអាចបំភ្លេចបានពេញមួយជីវិតជូនកុមារនៅសាលាបឋមសិក្សាមិត្តភាពទាំងមូល តាមរយៈសកម្មភាពប្រកួតប្រជែងពានរង្វាន់ទាំង២ គឺ ពានរង្វាន់ឯ.ឧកិត្តិនីតិកោសលបណ្ឌិតឱម យ៉ិនទៀង និង ពានរង្វាន់ឯឧ លី ច័ន្ទតុលា ដែលពាននីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃសកម្មភាពទាំងអស់សម្រាប់ជីវិតរស់នៅរបស់កុមារនៅថ្ងៃនេះនិងនៅថ្ងៃអនាគត។

(២) ផ្តល់អារម្មណ៌កក់ក្តៅជូនដល់មាតាបិតាសិស្ស ថា”សាលារដ្ឋនៅតែជាទីមោទនភាព”របស់កម្ពុជា ពីព្រោះសាលារដ្ឋនេះហើយដែលបានបណ្តុះធនធានដែលសព្វថ្ងៃសុទ្ធសឹងតែជាបញ្ញាវ័ន្ត មន្ត្រីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់។

(៣) សកម្មភាពថ្ងៃនេះ ក៏ចង់បង្ហាញទៅ
សិស្ស មាតាបិតាសិស្ស និង លោកគ្រូអ្នកគ្រូ ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងកម្ពុជានិង ដឹកនាំកម្ពុជាទៅរកភាពចម្រុងចម្រើនរុងរឿង ដើរតាមទាន់ប្រទេសជិតខាង និង ឈានទៅមុខគេបន្ថែមទៀត។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ កោតសរសើរចំពោះ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ចំពោះការយកចិត្តទុកដាក់ចំពោះកុមារកម្ពុជា ដែលជាអនាគតនៃប្រទេសជាតិ ជាពិសេសគឺសារលើកទឹកចិត្តរបស់ឯកឧត្ដម លី ច័ន្ទតុលា ចំពោះលោកគ្រូអ្នកគ្រូអោយប្រឹងប្រែងបន្ថែម និង “សូមកុំទុកក្មេងណាម្នាក់ចោល” ដោយសារគ្នាទៅមិនទាន់គេ ឬដោយសារមូលហេតុណាមួយផ្សេងទៀត។

បន្ថែមពីនោះឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានជូន សារចំនួន ៣ ជូនទៅកុមារទាំងអស់ ក៏ដូចជាកម្មវិធីទាំងមូលអោយរៀន អោយចេះ និងចងចាំ៖
ទី១៖ “មង្គលពរទាំង៧ប្រការ” ដែលមានព្រះពុទ្ធពរចំនួន ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ។ ពរមួយប្រការរបស់សម្តេចសង្ឃជួនណាតនោះគឺ បដិភាណៈ និង មង្គលពរ២ប្រការចុងក្រោយរបស់សម្តេចតេជោហ៊ុនសែន គឺសន្តិភាព និងអភិវឌ្ឍនៈ។
ទី២៖ “ខ្ញុំត្រូវតែឧស្សាហ៌ព្យាយាម”
និងទី៣ ដែលជាពាក្យស្លោករបស់ឯកឧត្តម លី ច័ន្ទតុលា ផ្ទាល់គឺ “ធ្វើអ្វីធ្វើអោយល្អបំផុត”

ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏ជាចូលរួមកាត់ខ្សែរបូ សម្ពោធក្តារខៀនកិត្តិយសឯឧត្តមកិត្តិនីតិកោសលបណ្ឌិតឱម យ៉ិនទៀង ដែលនេះជា “ក្តារខៀនពិសិដ្ឋ” ដែល មាតាបិតាអាណាព្យាបាលសិស្ស ត្រូវប្រឹងប្រែងជួយលើកទឹកចិត្តកូន និង មើលកូនបន្ថែមឲ្យកូនអាចបន្តមានរូបថតនៅលើក្តារខៀននេះ។

កម្មវិធីបានបញ្ចប់ទៅដោយភាពរីករាយ និង ស្និតស្នាលជាទីបំផុត ដោយមានការប្រគល់រង្វាន់សម្រាប់ជ័យលាភីពានរង្វាន់ឯ.ឧកិត្តិនីតិកោសលបណ្ឌិតឱម យ៉ិនទៀង និង ពានរង្វាន់ឯឧ លី ច័ន្ទតុលា និងប្រគល់កាដូរអនុស្សារីយ៍ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលមានដូចជា កាតាប សៀវភៅ ព្រមទាំងសំភារៈសិក្សាមួយចំនួនផងដែរ ។ ជាមួយនិងក្តីរំពឹងទុកថា កម្មវិធីកុមាររីករាយនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ផ្តល់ជាបំនិនជីវិតសម្រាប់កុមារ តាមរយៈវិញ្ញាសារនៃកម្មវិធី ដែលមានដូចជា អក្សរសាស្ត្រ គណិតវិទ្យា ភាសារអង់គ្លេស ការចំអិនម្ហូប និងវិញ្ញាសារប្រកួតលេងល្បែងប្រជាប្រិយ៍ ដោយប្រើប្រាស់កំលំាង ប្រាជ្ញាស្មារតីសាមគ្គីភាព ដែលសុទ្ធសឹងជាវិធីបង្រៀនឲ្យកុមារមានការចងចាំ និងដឹងថាទាំងអស់ពិតជាមានសារៈសំខាន់ជីវិត មិនថាថ្ងៃនេះ ឬអនាគត។

គួរបញ្ជាក់ផងដែរថា កម្មវិធីកុមាររីករាយត្រូវបានបង្កើតឡើងជាលើកទី១នៅក្នុងឆ្នាំ២០១៦ នៅសង្កាត់វាលពង់ និងបានធ្វើជាបន្តបន្ទាប់នៅសាលាទាំង៩ នៅសង្កាត់វាលពង់ ដែលពេលខ្លះ កម្មវិធីបានប្រារព្ធរួមបញ្ចូលគ្នាទាំង៩សាលា សម្រាប់សិស្សប្រហែលជា១៦០០នាក់សរុប នៅរៀងរាល់ថ្ងៃទី០១ មិថុនា៕

អត្ថបទដែលជាប់ទាក់ទង