រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំ ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្តកំពង់ស្ពឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទាំង៥ លោកប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត លោកប្រធានអង្គភាពលទ្ធកម្ម លោកប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការ មន្ត្រីកិច្ចសន្យាចំណុះរដ្ឋបាលខេត្ត៕