**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស

ឯកឧត្តម រស់ ភីរុណ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ  ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងប្រតិភូអមដំណើរ ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់, មន្ទីរជំនាញពាក់ព័ន្ធ ផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ ដោយសង្ខេបអំពីសកម្មភាពនិងលទ្ធផលដែលខេត្តបន្ទាយមានជ័យ បានអនុវត្តកន្លងមក អំពីការ​ងារគ្រប់គ្រងទីតាំងអាជីវកម្មឆ្នោតឡូតូក្នុងភូមិសាស្ត្រខេត្ត មានទីតាំងអាជីវកម្មឆ្នោតឡូតូចំនួន៧៤កន្លែង ត្រូវបានបិទឈប់ដំណើរការទាំងស្រុង ត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ។ ទីតាំង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាក់តិភោគដោយអនុប្បទាន មានក្រុមហ៊ុន-សហគ្រាសមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ចំនួន១៦ទីតាំង ក្រុមហ៊ុន-សហគ្រាសមានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន១៧ទីតាំង ហាងបញ្ចាំពុំមានលិខិតអនុញ្ញាត ចំនួន១៩ ហាង។ ក្រុងប៉ោយប៉ែត មានកាស៊ីណូសរុប ចំនួន៣២ ក្នុងនោះមាន៖កាស៊ីណូចំនួន២៧ កំពុងដំណើរការ កាស៊ីណូចំនួន០២ពុំទាន់ដំណើរការ ក្នុងនោះមានកាស៊ីណូចំនួន០១មានអាជ្ញាប័ណ្ណហួសសុពលភាព មាននីតិភាពកាស៊ីណូ ចំនួន៣ បានបិទមិនដំណើរការ ដោយគ្មានឯកសារ។

ថ្លែងនាឱកាសនោះ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានមានប្រសាសន៍ថា៖ កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១/-បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និង ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។ ២/-បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាប័ណ្ណ ឬ អាជ្ញាប័ណ្ណសាខានិងលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពីគ.ល.ក. ។​៣/-លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់​គ្រងអាជីវកម្មល្បែងផ្សង សំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ជាទីបញ្ចប់ គណៈអធិបតីក៏បានថ្លែងអំណគុណ និងផ្ដាំផ្ញើ ដល់លោកលោកស្រីទាំងអស់ត្រូវបន្តការយកចិត្តទុក ដាក់  បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងចាត់វិធាន ការបង្ក្រាបនិងទប់ស្កាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីធានា ដល់ការលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្ត និង សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាការរួម ចំណែកមួយដ៏ធំក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង