**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ប្រតិភូអង្គការ People For Care And Learning ទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជា

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូអង្គការ People for Care and Learning(PCL) ចំនួន ២១នាក់ ដឹកនាំដោយ​ លោក Travis Johnson Christian ប្រធានអង្គការ PCL ប្រចាំសហរដ្ឋអាមេរិក ដែលបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា”។

លោក Travis Johnson Christian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូអង្គការ People for Care and Learning(PCL) ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីរដ្ឋសភានាពេលនេះ។ លោក Travis Johnson Christian បានបន្ថែមថា ការមកធ្វើទស្សនកិច្ចនេះមានគោលបំណងចង់សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីច្បាប់ និងតួនាទីភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ច័ន្ទ សុផល បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Travis Johnson Christian ដែលបានដឹកនាំគណៈប្រតិភូអង្គការ People for Care and Learning ពីសហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា និងឆ្លៀតឱកាសមកសិក្សាស្វែងយល់អំពីរដ្ឋសភា ជាស្ថាប័នកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ ឯកឧត្តម ច័ន្ទ សុផល បានលើកឡើងថានៅឆ្នាំ២០២៣កន្លងទៅនេះគឺជាការបោះឆ្នោតរដ្ឋសភានីតិកាលទី៧ ដែលមាន គណបក្សនយោបាយ ចំនួន១៨ចូលរួម ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន អាសនៈ ១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ ក្នុងនោះតំណាងរាស្ត្រជាស្ត្រីមានចំនួន ១៧រូប ស្មើនឹង ១៣,៦%។

ជាមួយគ្នានេះ​ ឯកឧត្តម ក៏បានរំលេចដោយសង្ខេបអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋសភា ក្នុងនោះរដ្ឋសភានីតិកាលទី៧គឺ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលទទួលបាននូវតួនាទីដ៏ឧត្តុងឧត្តមនេះ។ ឯកឧត្តម ក៏បានធ្វើការបទបង្ហាញអំពីប្រវត្តិនៃការកកើតសភា ដំណើរការវិវត្តន៍របស់សភា និងជាពិសេសអំពីតួនាទីស្នូលរបស់រដ្ឋសភាកម្ពុជា ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា តំណាងរាស្រ្តមានតួនាទី ភារកិច្ចសំខាន់ចំនួន៣គឺ នីតិកម្ម (តាក់តែង និងអនុម័តច្បាប់) តាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលនិងភាពជាតំណាងប្រជាពលរដ្ឋ។ រដ្ឋសភាអនុម័តច្បាប់រដ្ឋធម្មនុញ្ញ ឬលើកអភ័យឯកសិទ្ធិសភា ឬប្រកាសបន្តនីតិកាលរដ្ឋសភាមួយដងបានមួយឆ្នាំដោយ សម្លេង ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ឯកឧត្តម បានបន្តទៀតថា រដ្ឋសភាប្រជុំជាសមញ្ញ២ លើកក្នុងមួយឆ្នាំ ដែលក្នុងមួយលើកៗ មានរយៈពេល ៣ខែ ក្រៅពីការអនុម័តច្បាប់ តំណាងរាស្ត្រទាំងអស់ត្រូវចុះតាមមូលដ្ឋាន ដើម្បីតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន រួមទាំងជួយសម្របសម្រួល ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗ របស់ប្រជាពលរដ្ឋ។
លោក Travis Johnson Christian បានសម្តែងនូវការអរគុណចំពោះឯកឧត្តម ច័ន្ទ សុផល ដែលបានទទួលប្រតិភូអង្គការ People for Care and Learning(PCL) យ៉ាងកក់ក្តៅបំផុត។ លោកបានបន្តថាអង្គការ People for Care and​ Learning(PCL)របស់យើងមានសាលារៀន វិឡាស្ថាន កសិដ្ឋាន និងភោជនីយដ្ឋាន ក្នុងការជួយដល់ក្មេងកំព្រា ការកាត់បន្ថយភាពក្រីក្រ បន្តជំរុញយុវជនកម្ពុជាក្នុងការបណ្តុះបណ្តាល ។

លោកបានបន្តទៀតថាអង្គការ(PCL) បានមកជួយធ្វើការនៅក្នុងប្រទេសកម្ពុជាបាន២២ឆ្នាំ ហើយចាប់ផ្តើមដំបូងគឺជួយមណ្ឌលក្មេងកំព្រាមួយនៅខេត្តសៀមរាប។ លោក​ Travis Johnson Christian មានប្រសាសន៍ទៀតថា​ ប្រតិភូអង្គការ(PCL)របស់យើងបន្តពង្រីកសាលានៅក្នុងប្រទេសកម្ពុជា ក្នុងនោះនឹងបង្កើតសាលាមួយនៅក្នុងស្រុកពួក ខេត្តសៀមារាប និងបន្តជួយសាលាមួយទៀតនៅខេត្តបាត់ដំបង។

លោកTravis Johnson Christian បានលើកឡើងថា យុវជនដែលបានមកបណ្តុះបណ្តាលនៅក្នុងអង្កការ(PCL) អ្នកខ្លះកា្លយជាវេជ្ជ:បណ្ឌិត មេធាវី គ្រូបង្រៀន និងយុវជនខ្លះក្លាយជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋមួយចំនួនផងដែរ។

ឯកឧត្តម ច័ន្ទ សុផល បានថ្លែងអំណរគុណដល់ប្រតិភូអង្គការ People for Care and Learning(PCL) ដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមក ហើយឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការ(PCL)​ បន្តជួយដល់កម្ពុជា ដើម្បីជួយជំរុញឱ្យយុវជន​ និងក្មេងកំព្រាបានរៀនសូត្រ​ និងមានអនាគតល្អប្រសើរ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូអង្គការ People for Care and Learning(PCL) ក៏បានទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា សាលពិព័រណ៍ បណ្ណាល័យ និងកន្លែងសំខាន់ៗមួយចំនួនទៀតផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង