**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ពន្ធ័ករណីឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ តាមបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាម

ភ្នំពេញ៖ ជនសង្ស័យ ០១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពទិញគណនីធនគារ ដើម្បី ឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខ និងការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង យោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ត. ដ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ បានវេលុយអស់ប្រាក់ ចំនួន ១៤,៦៥២ដុល្លារ។

កម្លាំងការិយាល័យជំនាញ បាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ឈឿង ឆិត្រា ហៅ ត្រា ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមបណ្តឹងជនរងគ្រោះ ឈ្មោះ ត.ដ បានឲ្យដឹងថា ខ្លួនបានឃើញផេកហ្វេសបុកកម្ចីអនឡាញ ឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានឆាតសួរនាំ រឿងកម្ចីប្រាក់។ បន្ទាប់មកគេបានសុំគណនីតេលេក្រាមជនរងគ្រោះដើម្បីទំនាក់ទំនង។

ជនរងគ្រោះក៏បានឲ្យទៅគេនិងបានឆាតទំនាក់ទំនងគ្នាតាមគណនីតេលេក្រាមរបស់ខ្លួននិងតេលេក្រាមជនសង្ស័យឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានសួរនាំពីកម្ចីប្រាក់ ហើយខាងក្រុមហ៊ុនបានសួរនាំពីចំណូលរបស់ជនរងគ្រោះ និងបានឲ្យថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងបានឲ្យថតរូបងាកឆ្វេង ងាកស្តាំ និងបានប្រាប់ជនរងគ្រោះថាអាចខ្ចីបាន ១៣,០០០ដុល្លារតែ គេសុំ៣១០ដុល្លារ មុនជាថ្លៃរៀបចំឯកសារ។ ជនរងគ្រោះក៏យល់ព្រម និងបានវេរប្រាក់តាមរយៈQR code។ ក្រោយមកខាងក្រុមហ៊ុនបានប្រាប់មកជនរងគ្រោះ ថាខុសនេះខុសនោះ និងលោងលោមឲ្យជនរងគ្រោះវេរលុយទៅឲ្យគេ រហូតដល់១០លើក សរុបទឹកប្រាក់ ១៤,៦៥២ដុល្លារ ក្រោយវេររួចទើបដឹងថាត្រូវចាញ់បោកគេ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង