គណ:កម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយតំណាងក្រសួងព័ត៌មានរិះរកយន្តការលើការដាក់ចេញនូវទូរទស្សន៍សភាឌីជីថល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងសហការី ក្នុងគោលបំណងរិះរកនៅយន្តការលើការដាក់ចេញនូវទូរទស្សន៍សភាឌីជីថល ( Digital TV )។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនផងដែរ៕