**នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិក ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស**រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់**ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង ២នាក់ទៀត ពាក់ព័ន្ធបោកប្រាស់លុយ អ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ**សម្តេចធិបតី៖ គុណភាពអប់រំ អាស្រ័យលើគុណភាពគ្រូ ទោះមានឧបករណ៍ទាន់សម័យ បើកម្រិតគ្រូនៅតែបង្រៀនតាមជំនាន់១០ឆ្នាំ ឬ២០ឆ្នាំមុន គឺមិនអាចដើរទាន់សម័យឌីជីថលទេ**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីវ័យ ៦០ឆ្នាំឡើង នៅមណ្ឌលអប់រំកែប្រែទី២

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះជួបសំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីអាយុ ៦០ឆ្នាំឡើង សរុបចំនួន ៩៧នាក់ នៅមណ្ឌលអប់រំកែប្រែទី២ ដែលស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរ និងក្តីអាណិតស្រឡាញ់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូន ក្មួយៗទាំងអស់នៃមណ្ឌលអប់រំកែប្រែទី២នេះ។

លោកជំទាវ បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខនាថ្ងៃនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការសង្គ្រោះផ្លូវចិត្តរបស់បងប្អូនក្មួយៗទាំងអស់ ជាពិសេសស្ត្រី និងកុមារ ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏មានកម្មវិធីស្តារទំនាក់ទំនងគ្រួសារ ដែលបាននិងកំពុងធ្វើការជាមួយមណ្ឌលអប់រំកែប្រែ ដើម្បីបញ្ជូនសារលិខិតឆ្លើយឆ្លងរវាងអ្នកជាប់ឃុំ ជាមួយសាច់ញាតិគ្រួសារផងដែរ។

លោកជំទាវ បានមានប្រសាសន៍ថា នៅចំពោះមុខនេះ បងប្អូនក្មួយៗទាំងអស់ ត្រូវទទួលការផ្តន្ទាទោសទៅតាមច្បាប់ ដោយសារតែការប្រព្រឹត្តនូវអំពើខុសច្បាប់របស់បងប្អូន។ ក៏ប៉ុន្តែនៅទីនេះ បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំនិនជីវិត ដើម្បីអាចមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសេរីភាពឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាព។ ជាមួយគ្នានេះ បងប្អូនក្មួយៗ ក៏ត្រូវទទួលយកនូវការអប់រំផ្លូវចិត្តតាមផ្លូវព្រះធម៌ គឺការប្រព្រឹត្តនូវអំពើល្អ ទទួលបាននូវផលល្អ, ការប្រព្រឹត្តអំពើមិនកុសល នឹងទទួលទោសទៅតាមនោះដែរ ដូច្នេះសូមយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវ សីល សមាធិ បញ្ញា ឱ្យបានគ្រប់ៗគ្នា។

លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា៖ នៅក្នុងមណ្ឌលអប់រំកែប្រែទី២នេះ មាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង, ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ក្នុងនាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកជំទាវ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ញ៉ែម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ការលើកទឹកចិត្ត និងអំណោយជូនដល់បងប្អូនជាប់ឃុំ ជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជនជាស្ត្រី និងស្ត្រីដែលមានអាយុ ៦០ឆ្នាំឡើង នៅក្នុងមណ្ឌលអប់រំកែប្រែទី២។

ជាទីបញ្ចប់ លោកជំទាវអគ្គលេខាធិការរងទី១ បានប្រគល់ជូនសៀវភៅសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយទស្សនាវដ្តីស្តីពីសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា សម្រាប់ទុកក្នុងបណ្ណាល័យ ដែលអនុញ្ញាតឱ្យបងប្អូនជាប់ឃុំទាំងអស់ បានអានសិក្សាស្វែងយល់ពីប្រវត្តិតស៊ូរបស់ សម្តេចតេជោ ក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិ នាំមកនូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ក៏ដូចជាប្រវត្តិតស៊ូរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាភរិយាសម្តេចតេជោ ដើម្បីប្រទេសជាតិ និងប្រជាជនយើង។សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបាន មី ១កេស, សារុង២, ខោអាវទារក ស្រោមដៃស្រោមជើង ១ឈុត, កន្សែងពោះគោ ១, សាប៊ូទារក ១ដប, សាប៊ូកក់សក់ ១ដប, សាប៊ូដុសខ្លួន ៤ដុំ, សំឡីអនាម័យ, ទឹកដោះគោម្សៅ ១កំប៉ុង, ទឹកវីតាល់ដបធំ ២ដប និងថវិកា ៥ម៉ឺនរៀល។ ជូនស្ត្រីមានកូនតូចចំនួន ២៩នាក់ ក្នុងម្នាក់ៗ មី ១កេស, ទឹកដោះគោម្សៅកូនក្មេង ១កំប៉ុង, សាប៊ូដុសខ្លួនកូនក្មេង ១ដប, សាប៊ូកក់សក់ ១ដប, ខោអាវកូនក្មេង ១ឈុត, កន្សែងពោះគោ ១, សំឡីអនាម័យ, ទឹកវីតាល់ដបធំ ២ដប និងថវិកា ៥ម៉ឺនរៀល។ ជូនស្ត្រីអាយុ ៦០ឆ្នាំឡើង ក្នុងម្នាក់ៗ មី ១កេស, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, កន្សែងពោះគោ ១, ទឹកដោះគោប្រអប់ក្រដាស ១ឡូ និងថវិកា ៥ម៉ឺនរៀល។ ជូនអនីតិជនជាស្ត្រីចំនួន ១៩នាក់ ក្នុងម្នាក់ៗ មី ១កេស, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, កន្សែងពោះគោ ១, សំឡីអនាម័យ និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង