ប្រធានព្រឹទ្ធសភាជប៉ុន ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ ឯកឧត្តម OTSUJI Hidenisa ប្រធានព្រឹទ្ធសភានៃប្រទេសជប៉ុន បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
សារលិខិតរបស់ឯកឧត្តម OTSUJI Hidenisa ប្រធានព្រឹទ្ធសភាជប៉ុន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «សម្តេច ជាទីគោរពដ៏ខ្ពង់ខ្ពស់
តាងនាមព្រឹទ្ធសភាជប៉ុន ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះការចូលកាន់តំណែង របស់សម្តេចជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា នឹងមានការអភិវឌ្ឍបន្ថែមទៀត តាមរយៈការជំរុញការផ្លាស់ប្តូរសភា រវាងប្រទេសរបស់យើងទាំងពីរ។
សូមគោរពជូនពរ សម្តេច មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ក៏ដូចជាវិបុលភាពបន្ថែម ទៀតសម្រាប់ប្រទេសជាតិរបស់សម្តេច។
ដោយសេចក្តីគោរព OTSUJI Hidehisa ប្រធានព្រឹទ្ធសភា សភាជាតិនៃប្រទេសជប៉ុន» ៕