គណៈប្រតិភូយោធាខេត្តប៊ីងយឿង នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើង គោក បានធ្វើបដិសណ្ឋារកិច្ច ទទួលគណៈប្រតិភូ យោធាខេត្តប៊ីងយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ង្វៀន ហ៊័ងមិញ មេបញ្ជាការយោធាខេត្តប៊ីងយឿង ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានទ័ពពិសេស ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានមានប្រសាសន៍ថា៖ ថ្ងៃនេះបញ្ជាការដ្ឋានទ័ពពិសេសមានកិត្តិយស និងមានសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង ដោយបានគណ:ប្រតិភូយោធាខេត្តប៊ីងយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅទីបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសនាពេលនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង តាងនាម ឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈប្រតិភូយោធាខេត្តប៊ីងយឿង អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅពេលនេះ។
នៅក្នុងដំណើរទស្សនកិច្ច សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ របស់គណៈប្រតិភូនាពេលនេះ មានអត្ថន័យយ៉ាងធំធេង និងជាការសបញ្ជាក់ ឱ្យឃើញយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការល្អ ទំនាក់ទំនងល្អ និងបានពង្រឹងនូវចំណងសាមគ្គីភាព មិត្តភាពល្អ រវាងអង្គភាពសម្ព័ន្ធមេត្រីភាពទាំងពីរ កងទ័ពទាំងពីរ និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ៕