**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនៈកិច្ចសិក្សា​ នៅទីក្រុងម៉ែលប៊ន​ និងទីក្រុងស៊ីដនី​ ១សប្ដាហ៍

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់​ សម្បត្តិ​ រដ្ឋលេខាធិការក្រសួងសុខាភិ​បាល បានដឹកនាំគណៈប្រតិភូ ទៅទស្សនៈកិច្ចសិក្សា​ នៅទីក្រុងម៉ែលប៊ន​ និងទីក្រុងស៊ីដនី​ ចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី៧ ​ខែមេសា ឆ្នាំ២០២៤​ ដែលមានការចូលរួមរបស់​ លោកស្រី Ha Nguyen ប្រធានក្រុមដឹកនាំរបស់​ធនាគារពិភពលោក​(Task Team Leader of World Bank) លោកស្រី​ លី​ ណារ៉េត​ អ្នកគ្រប់គ្រងផ្នែកសុខភាព​ នៃធនាគារពិភពលោក​ ឯកឧត្តម​វេជ្ជបណ្ឌិត​ ស៊ុង វិនតៈ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត​ ហុក​ គឹមចេង​ អគ្គនាយកបច្ចេកទេស​សុខាភិបាល​ និងមន្រ្តីជំនាញ​ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ​ ចំនួន៤រូប​ តំណាង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ផងដែរ ព្រមទាំងលោកស្រី​ Karen Johnson ទីប្រឹក្សា​ ធនាគារពិភពលោក​ (laboratory expert)​ និងជាអ្នកសម្របសម្រួលដំណើទស្សនកិច្ចនេះ។

ក្នុងរយៈពេលមួយអាទិត្យនៃទស្សនកិច្ចសិក្សា​ គណៈប្រតិភូ​ បានទៅសិក្សាស្វែងយល់នៅមន្ទីរពិសោធន៍ Doherty នៃសាកលវិទ្យាល័យម៉ែលប៊ន​ និង​Bernet​ នៃសាកលវិទ្យាល័យ​ Monarsh នៃទីក្រុងម៉ែលប៊ន​ ព្រមទាំងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យ​ Westmead​ មន្ទីរពិសោធន៍​ Centanery នៃសាកលវិទ្យាល័យ​ Western Sydney​ និង​មន្ទីរពិសោធន៍​ Kirby​ នែសាកលវិទ្យាល័យ​ New South Wale នៃទីក្រុងស៊ីដនី។

នៅតាមទីតាំងនីមួយៗ​ ដែលគណៈប្រតិភូបានទៅទស្សនកិច្ច​ យើងបានសិក្សាស្វែងយល់អំពីការរៀបចំ​បង្កើត ដំណើរការ​ ការគ្រប់គ្រង​ និងការថែទាំជួសជុល​មន្ទីរពិសោធន៍កម្រឹត៣​ (Biosafety Laboratory Level 3- BSL3) រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ ច្បាប់​ គោលនយោបាយ​ និងគោលការណ៍ណែនាំប្រតិបត្តិ​ និងធនធានមនុស្ស។ លើសពីនេះយើងបានស្វែងយល់ពីបញ្ហាប្រឈមដែលអាចកើតមានឡើង​ ដើម្បីយកមកអនុវត្តបង្កើតមន្ទីរពិសោធន៍កម្រឹត៣​ ដែលក្រសួងសុខាភិបាលកំពុងរៀបចំនៅវិទ្យាស្ថានសុខភាពសាធារណៈ ដោយបច្ចុប្បន្ននេះ​ យើងមានមន្ទីរពិសោធន៍កម្រឹត២​ កំពុងដំណើរការ។ ការពង្រីកសមត្ថភាពមន្ទីរពិសោធន៍​ ពី​កម្រឹត២ទៅកម្រឹត៣​ សម្រាប់ត្រៀមឆ្លើយ​តប​ទប់ស្កាត់ការរាតត្បាតជាសាកលដែលអាចកើតឡើងជាយថាហេតុ​ នាពេលអនាគត​ និងដើម្បីសម្រេចឱ្យបានជ្រុងមួយ​ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ​ នៃយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១​ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់​ និងរស់រវើក​របស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល​ គណៈប្រតិភូបានរៀនសូត្រដកស្រង់បទពិសោធន៍​ពីការបង្កើត​ដំណើរការ​ និងគ្រប់គ្រងមន្ទីរពិសោធន៍កម្រិត៣ ដើម្បីអភិវឌ្ឍមន្ទីរពិសោធន៍កម្រិត៣​នៅកម្ពុជា​ ដែលជាមន្ទីរពិសោធន៍ស្តង់ដារ​អន្តរជាតិ​ និងការទទួលស្កាល់ដោយអន្តរជាតិ​ ដើម្បីត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ក្នុងករណីមានការរាតត្បាតជំងឺឆ្លងជាសកលដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង