លោកជំទាវរដ្ឋមន្ត្រីវប្បធម៌ ទទួលជួបប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារួមជាមួយសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។
នៅក្នុងជំនួបនេះឯកឧត្តមប្រធានសមាគមបានជម្រាបជូនពីការបើកការិយាល័យសមាគមជប៉ុន-កម្ពុជានៅរាជធានីភំ្នពេញ ហើយដែលបានសម្ពោធនាពេលថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា សមាគមនេះ ដើរតួនាទីជាមជ្ឍមណ្ឌលកណ្តាលក្នុងការសម្របសម្រួលនឹងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យមជប៉ុន-កម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបានស្វាគមន៍ចំពោះការបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ ៕