**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ**ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្ត ជាង ១០ម៉ឺននាក់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ីនឹងបន្តរីកចម្រើន ទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ**ក្រុមហេសបូឡាហ៍ នឹងមិននៅស្ងៀមនោះឡើយ ប្រសិនបើអ៊ីស្រាអែល នៅតែមិនព្រមដកខ្លួនចេញពីទឹកដីលីបង់**កងកម្លាំងចម្រុះដែលមានកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស វាយប្រហារតាមអាកាស ២លើកទៅលើខេត្ត Hodeidah របស់យ៉ែមែន**ជនជាតិអ៊ុយក្រែន ១៨៩នាក់ បានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្រោយពីរុស្ស៊ីចាប់ឃុំខ្លួន ដែលនេះជាផ្នែកមួយ នៃការដោះដូរអ្នកទោសថ្មី**ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេស ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨%**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅសាកលវិទ្យាល័យលីមកុកវីង**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថាន​សិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តកំពត**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តឧត្តរមានជ័យ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តខេត្តតាកែវ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តសៀមរាប

ឯកឧត្តម សុះ មុះសិន ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពកំឡុងពេលបួសតមអាហារ ហូបចុកឱ្យបានត្រឹមត្រូវ ពិសេសព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ ស្របពេលអាកាសធាតុកើនឡើងកម្ដៅ

ភ្នំពេញ៖ ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ សម្រាប់ខែរ៉ាម៉ាឌនចែកជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះនៅក្នុងស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកស្អាង ខេត្តកណ្តាល សរុប ៤៧០គ្រួសារ ។

ពិធីនេះក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន ហាកឹម និងគ្រូបង្រៀន។ ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តមបានលើកឡើងនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសមិទ្ធផល និងស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិ កសាង ស្ដារ និងអភិវឌ្ឍប្រទេសមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

ឯកឧត្តមក៏ជម្រាបជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាកម្លាំងយុវជនបន្តវេនប្រកបដោយសក្ដានុពលខ្លាំងក្លា មានចំណេះដឹងជ្រៅជ្រះ បាននឹងកំពុងបន្តអភិវឌ្ឍប្រទេស ជាពិសេសការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីសង្គមជាតិមានការរីកចម្រើនប្រកបដោយចីរភាព។

ឯកឧត្តមក៏បានមានប្រសាន៍ណែនាំជូនអុំ ពូមីង មា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពកំឡុងពេលបួសតមអាហារ ហូបចុកឱ្យបានត្រឹមត្រូវ ពិសេសព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ ស្របពេលបម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកម្ដៅព្រះអាទិត្យ ធ្វើជីវិតមនុស្ស សត្វ រុក្ខជាតិ ពិបាកសម្របតាម អាចធ្វើឱ្យប្រព័ន្ធសរីរាង្គរបស់យើងចុះខ្សោយខ្លាំង។

សូមបញ្ជាក់ថា អំណោយចែកជូនក្នុង០១គ្រួសារៗ ទទួលបាន អង្ករ១៥គីឡូក្រាម ទឹកដោះគោ២កំបុង ស្ករស ២គីឡូក្រាម អំបិល១គីឡូក្រាម និងម្សៅមីឡូ២ដប៕

អត្ថបទដែលជាប់ទាក់ទង