SpaceX បាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត Starlink ចំនួន២៣ បន្ថែមទៀតទៅកាន់លំហ
ឡូសអេនជឺលេស៖ ក្រុមហ៊ុនអវកាសឯកជនរបស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន២៣ បន្ថែមទៀតទៅកាន់គន្លងតារាវិថីកាលពីថ្ងៃសុក្រ។
ផ្កាយរណបត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Falcon 9 ពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា នេះបើយោងតាម SpaceX។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ដំណាក់កាលដំបូងរបស់ Falcon 9 បានចុះចតនៅលើយន្តហោះគ្មានមនុស្សបើក “A Shortfall of Gravitas” ដែលមានទីតាំងនៅមហាសមុទ្រអាត្លង់ទិក។
ក្រោយមក SpaceX បានបញ្ជាក់អំពីការដាក់ពង្រាយផ្កាយរណបទាំង ២៣គ្រឿង។
Starlink នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដល់ទីតាំងដែលការចូលប្រើមិនគួរឱ្យទុកចិត្ត ថ្លៃ ឬមិនមានទាំងស្រុង នេះបើយោងតាម SpaceX។