**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បង្ក្រាបទីតាំង KTV ចំនួន២កន្លែង នៅក្រុងប៉ោយប៉ែត លួចបើកឲ្យភ្ញៀវប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ៖ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក សំរិត សុខុន ព្រះរាជអាជ្ញាររង លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានដឹកនាំបញ្ជាផ្ទាល់កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន កម្លាំងផែននគរបាលព្រហ្មទណ្ឌ កម្លាំងផែនប្រឆាំងគ្រឿងញៀន កម្លាំងផែនការងារអន្តោប្រវេសន៍ កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត និងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែន សរុបចំនួន១១៨នាក់ បានចុះបង្ក្រាបទីតាំង KTV ចំនួន២កន្លែង រួមមាន៖ KTV B9 និង  KTV Lamboghini នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៤ ចន្លោះម៉ោង ១.០០នាទីរំលងអាធ្រាតនិងបានឃាត់ខ្លួនមនុស្សប្រុស ស្រី ជាច្រើនរូបយកទៅសួរនាំ ក្រោយពីរកឃើញថា មានលួចបើកឲ្យភ្ញៀវប្រើប្រាស់ថ្នាំញៀន ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យសរុបរួមបានចំនួន១៧២នាក់ ស្រី៧៧នាក់ (ក្នុងនោះមានជនជាតិ ឥណ្ឌូនេស៊ីចំនួន៣៣នាក់/ស្រី០៥នាក់, ជនជាតិថៃ១៧នាក់/ស្រី១៤នាក់,ជនជាតិវៀតណាម០៣នាក់ប្រុស, ជនជាតិម៉ាឡេស៊ី ១២នាក់ ភេទប្រុស ,ជនជាតិកូរ៉េ០៤នាក់ ភេទប្រុស  នឹងបានដកហូតវត្ថុតាងសរុប៖ ១.ម្សៅម៉ត់ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កូនថង់ ,២. ថ្នាំកញ្ចប់រូបផ្លែត្របែក ១៣កញ្ចប់, ៣.ថ្នាំក្ញចប់ រូបទំពាំងបាយជូរ ១៧ កញ្ចប់ ,៤.ថ្នាំកញ្ចប់ពណ៌ក្រហម ២កញ្ចប់ ,៥.ថ្នាំកញ្ចប់រូបពណ៌ទឹកមាស ៣កញ្ចប់ ,៦.ថ្នាំគ្រាប់ ពណ៌ផ្កាឈូក ២៣គ្រាប់ ,៧.ថ្នាំគ្រាប់ពណ៌ខៀវ ១៩គ្រាប់, ៨ ម្សៅម៉ត់ស ៥ថង់តូច ,៩.បារីអេឡេត្រូនីច ១២ និងឧបរកណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន  ម៉ូតូចំនួន៣៤គ្រឿង  រថយន្តចំនួន២គ្រឿង។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងអស់មកកាន់ទីបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨៩១ដើម្បីសួរនាំធ្វើតេស្តទឹកនោម នឹងបន្តនីតិវិធី ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់ជនសង្ស័យជាជនជាតិបរទេសចំនួន៦៩នាក់ ទៅផែនការងារអន្តោប្រវេស្តដើម្បីបន្តនីតិវិធី នឹងជនសង្ស័ងចំនួន៦០នាក់មកការិយាល័យប្រឆាំងគ្រឿងញៀន ចំណែកឯអ្នកដែលមិនពាក់ព័ន្ធនឹងមិនមានសារធាតុញៀនក្នុងខ្លួន ត្រូវបានឯកឧត្តមព្រះរាជអាជ្ញាអនុញ្ញាតអោយទៅសហគមន៍វិញចំននួន៣៦នាក់។ មួយចំនួនកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង