**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV ក្នុងសង្កាត់បឹងត្របែក រកឃេីញថ្នាំញៀនជិត៧គីឡូក្រាម និងបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការ

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV រកឃើញថ្នាំញៀនប្រមាណ៧គីឡូក្រាម និងបញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ម៉ោង២៖០៥នាទី មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីឯកឧត្តម គឹម ហុងសាន ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច៖ ក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លទ្ធផលនៅការបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សសរុប១១១នាក់ (ស្រី ៤២នាក់) ក្នុងនោះជនជាតិខ្មែរ ១៤នាក់ (ស្រី ០៦នាក់), ជនជាតិចិន ៥៤នាក់ (ស្រី ០៩នាក់), ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់), ជនជាតិកូរ៉េ ០២នាក់ និងជនជាតិម៉ាឡេស៊ី ០២នាក់។

ក្នុងចំណោមអ្នកដែលឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនខ្លួនជនល្មើស១៥នាក់(ស្រី០៤នាក់) ទៅតុលាការ៖
១. ឈ្មោះ NGUYEN THI BICH VAN ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី០៤-មេសា-១៩៨៨
២. ឈ្មោះ LENH A LAM ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី០៣-ធ្នូ-១៩៩២
៣. ឈ្មោះ ZHENG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧-វិច្ឆិកា-១៩៨០
៤. ឈ្មោះ HUANG YONG YUAN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-មករា-១៩៩១
៥. ឈ្មោះ TANG ZHI WEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-ធ្នូ-១៩៨៨
៦. ឈ្មោះ ZHENG XIAOBIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០១-កុម្ភៈ-១៩៩២
៧. ឈ្មោះ LI BIN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៥-ធ្នូ-១៩៩៦
៨. ឈ្មោះ WU CHANG BING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-តុលា-១៩៨១
៩. ឈ្មោះ LIU FENG ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៧-ធ្នូ-១៩៩១
១០. ឈ្មោះ LI CUI XIA ភេទស្រី ជនជាតិចិន កើតថ្ងៃទី០៧-កញ្ញា-១៩៩០
១១. ឈ្មោះ ZENG YONG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៤-វិច្ឆិកា-១៩៩៣
១២. ឈ្មោះ HONG LIANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១១-មករា-១៩៨៦
១៣. ឈ្មោះ GENG HUCHENG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-មិថុនា-១៩៨០
១៤. ឈ្មោះ HUANG YUE YANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១០-សីហា-១៩៩៥
១៥. ឈ្មោះ ធីម ភារម្យ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី០១-មករា-១៩៨០។

អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន៣០នាក់ (ស្រី១៦នាក់), ជនជាតិខ្មែរ ០២នាក់ (ស្រី ០២នាក់) បញ្ជូនទៅមជ្ឍមណ្ឌលព្យាបាល និងស្តារនីតិសម្បទា, ជនជាតិចិន ០៥នាក់ (ស្រី ០១នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិវៀតណាម ២២នាក់ (ស្រី ១៣នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិម៉ាឡេស៊ី ០១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា, ក្នុងរង្វង់ប្រតិបត្តិការចំនួន ៦៦នាក់ (ស្រី ២២នាក់) រួមមាន៖ អ្នកសម្អាត និងអ្នកដែលមិនពាក់ព័ន្ធគ្រឿងញៀន បានអប់រំត្រលប់ទៅវិញ។

វត្ថុតាងចាប់យកបាន៖ សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៤គីឡូ ៧២៥.២៥ក្រាម, សារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ១គីឡូ ៦៦៣.៣២ក្រាម។ សារធាតុញៀនសរុបទម្ងន់ ៦គីឡូ ៣៨៨.៥៧ក្រាម, កញ្ឆាក្រៀម ទម្ងន់ ១៦២,៩៤ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៦២,៣៩ក្រាម។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។
ជាការគត់សម្គាល់រយៈពេលចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ បម្រុងនាំចេញទៅក្រៅប្រទេស ក្នុងបរិមាណជាច្រើនគីឡូក្រាម ដោយបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង