អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ GTVC ០៤គ្រឿង សហការជាមួយសមត្ថកិច្ច ពន្លត់អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោង១រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ០៤គ្រឿង ចេញទៅសហការជាមួយ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យមួយកន្លែង ឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្ថព្រះសីហនុ។
ហេតុការណ៍ខាងលើនេះ នៅមិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច អំពីទំហំនៃការខូចខាតនៅឡើយទេ ខណៈអគ្គីភ័យមានសភាពសន្ធោសន្ធៅខ្លាំង ៕