សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានផ្ញើលិខិតអបអរសាទរជូនសម្តេច ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយថ្លែងអំណរគុណចំពោះ សម្តេចចៅហ្វាវាំង វរវៀងជ័យ ធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដែលបានសារលិខិតសម្តែងការអបអរសាទរ និងជូនសព្ទសាធុការពរជូនសម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដែលសម្តេចត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» នៃព្រះរាជាណាចក្រកម្ពុជា ៕