**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ

ឯកឧត្តម គង់ វិបុល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំង, អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យប្រសើរឡើងថែមទៀត នូវបរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា, ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា និងឯកឧត្តមក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវបរិយាកាសវិនិយោគ។

ជំនួបនេះផងដែរមានវត្តមាន ចូលរួមពីឯកឧត្តម សុខ ពិសិដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា និងផ្តល់យោបល់លើស្ថានភាពពន្ធ និងអាករ និងបរិយាកាសវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ និង សមាជិក សមាជិកានៃក្រុមការងារចំពោះកិច្ច។

ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅពង្រឹងបន្ថែម កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើងថែមទៀត តាមរយៈការបន្តពង្រឹងនិងសម្រួល កិច្ចការធុរកិច្ច (Ease of Doing Business) និងបង្កើនការទាក់ទាញវិនិយោគិន សហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ស្របតាមលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហភាពអឺរ៉ុប កាលពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំលើកទី៥៤ ព្រមទាំងការចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា និងជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនបារាំងនានា។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើវិស័យពន្ធដារ នារយៈពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀត ក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ ពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីយន្តការ ដែលបាននិងកំពុងអនុវត្តបច្ចុប្បន្ន និងយន្តការក្នុងការដោះស្រាយនូវការលំបាក បញ្ហាប្រឈមនានារបស់វិនិយោគិន មកពីប្រទេសបារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប។

កិច្ចប្រជុំនេះ បានបញ្ចប់ដោយទទួលបានលទ្ធផលជាទីមោទនៈ ក្រោមស្មារតីកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង