ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត សម្ភោធដាក់ឲ្យប្រើប្រាស់អគារចំនួន១៣ខ្នង និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន កងពលតូចថ្មើរជើងលេខ៥៣ ស្រុកកំរៀង
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារចំនួន១៣ខ្នង និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហានកងពលតូចថ្មើរជើងលេខ៥៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅឯទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ៕