**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

ឯកឧត្តម​ កែ​ គឹមយ៉ាន​ និងលោកជំទាវ​ អញ្ជេីញចូលរួមពិធីសូត្រមន្ត​សម្ពោធសាលប្រជុំថ្មី​ និងពិសារអាហារសាមគ្គី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​

ភ្នំពេញ៖ នារសៀលថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០២៤​ ឯកឧត្តម​ កែ​ គឹមយ៉ាន​ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដោយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជេីញចូលរូមក្នុងពិធីសូត្រមន្ត​សម្ពោធសាលប្រជុំថ្មី​ស្ថិតនៅ​ជេីងភ្នំស្វាយ​ ភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅល្ងាចថ្ងៃដដែលនោះ ឯកឧត្តម​ កែ​ គឹមយ៉ាន​ ក៏បានចូលរួមពិសារអាហារសាមគ្គី​ជាមួយ​មន្ត្រីរាជការ​ កងកម្លាំង និងយុវជនក្នុងខេត្តបន្ទាយមានជ័យ​ ប្រមាណ​ ១០០០នាក់​ ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ ឆ្នាំរោង​ ឆស័ក ព.ស​.២៥៦៧ យ៉ាងស្និទ្ធស្នាល​ និងនាំក្តីនឹករលឹកពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិពិសេសសម្តេចតេជោ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនយើងទាំងអស់គ្នា និងសូមអំពាវនាវឱ្យបងប្អូនទាំងអស់​ ពិសេសមហាគ្រួសារអ្នកបន្ទាយមានជ័យ​ សូមបន្តមានសាមគ្គីភាព ឯកភាព ចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ​ សម្តេចធិបតី​ ហ៊ុន ម៉ាណែត ថែរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើនរបស់យើងទៅមុខបានកាន់តែឆាប់រហ័សថែមទៀត។

សូមបញ្ជាក់ថា ក្នុងកម្មវិធីទាំងពីរខាងលើ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្វាយគ្រឿងសក្ការៈបូជាមានដូចជា​ ទៀន ធូប ផ្កាភ្ញី របាំត្រុដ ដើម្បីបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី»​ ​ជាបុត្រីទី៧ កបិលមហាព្រហ្ម ដែលនឹងយាងចុះមកថែរក្សាមនុស្សលោកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខ សូមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋយើងទាំងអស់ឱ្យជួបតែសុខសប្បាយ សំណាងល្អ គ្រប់ៗគ្នាតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង