**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី នឹងខិតខំប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរបន្ថែមទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានអបអរសាទរចំពោះ ឯកឧត្ដម Kyaw Soe Min ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានលើកឡើងថា ឯកឧត្តម គឺជាអ្នកការទូតទីមួយ ដែល សម្ដេច បានទទួលជួបដំបូង បន្ទាប់ពី សម្ដេចក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ក្នុងពេលដែលសម្ដេចជាប្រមុខរដ្ឋស្ដីទីផងដែរ។

សម្ដេចតេជោបានបង្ហាញនូវក្ដីសង្ឃឹមថា ឯកឧត្តមនឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់នេះឲ្យកាន់តែប្រសើរបន្ថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកើតសរសើរ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានទទួលជួបឯកឧត្តម និងប្រតិភូនាពេលនេះ និងអបអរសាទរចំពោះ សម្ដេចនិងគណបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅទទួលបានជោគជ័យ និងជាងនេះទៅទៀតគឺ សម្ដេចតេជោ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ដាំផ្ញើ សួរសុខទុក្ខពី អតីត ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា មុននេះ ដែលបានត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញដោយពុំបានជម្រាបលា ថ្នាក់ដឹកនាំកម្ពុជាដោយសារពេលវេលាមិនអំណោយផល។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ កន្លងទៅ និង សម្ដេចធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវក្ដីរីករាយដែល ឯកឧត្តម មានវាសនាបានមកធ្វើជាអ្នកការទូតនៅកម្ពុជានៅពេលនេះ ហើយដែលប្រទេសទាំងពីរគឺមានទំនាក់ទំនងដ៏យូរលង់ជាពិសេសទៅលើប្រពៃណី វប្បធម៌ សាសនា ដូចគ្នា ។ ហើយចាប់តាំងពីទំនាក់ទំនងការទូតឆ្នាំ1955 មក គឺយើងបានខិតខំរក្សាទំនាក់ទំនងនេះហើយជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយយើងក៏ជាប្រទេសជាសមាជិកអាស៊ានដូចគ្នាហើយតែងតែជួយគ្នាក្នុងនាមជាមិត្តជិតស្និទ្ធ។

នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ 2022 កន្លងទៅនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ានដែលបានខិតខំប្រឹងប្រែង ជាពិសេសគឺការចូលរួម គាំទ្រ និងការពារ មីយ៉ាន់ម៉ា រហូតសម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ចការងារផ្ទាល់នៅប្រទេសមីយ៉ាន់ម៉ា គោលបំណងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា។

ជាមួយគ្នានេះដែរ នៅពេលមីយ៉ាន់ម៉ា ជួបក្នុងពេលវិបត្តិកូវីដ សម្ដេចតេជោ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការជួយគាំទ្រដល់មីយ៉ាន់ម៉ា មានដូចជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ19។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានប្ដេជ្ញាថាក្នុងនាមជា ឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា នឹងខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងពិភពលោក ឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ឯកឧត្តម ក៏បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។

ក្នុងនោះដែរ ឯកឧត្ដម ក៏បានលើកឡើងអំពីការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។

ឯកឧត្តមក៏បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការរៀបចំអនុវត្តគោលការណ៍៥ចំណុច សម្រាប់ការឈានឆ្ពោះទៅរកការបោះឆ្នោត ដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ខាងមុខនេះ ដោយក្នុងនោះមានគណបក្សចំនួន45 នឹងចូលរួម ។ ហើយរដ្ឋាភិបាលក៏បាននិងកំពុងខិតខំដើម្បីរក្សានូវសន្តិភាព ដើម្បីអោយវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ និងប្រក្រតីភាពមកវិញ។
ជាការឆ្លើយតប សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏បានអរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានធ្វើរបាយការណ៍អំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ាជូន សម្ដេចក៏ដូចជាជំនួបទាំងមូលនៅពេលនេះ និងបង្ហាញពីការថែទាំក៏ដូចជាការរឹតចំណងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ សម្ដេចតេជោ បានបញ្ជាក់ថាឆ្នាំក្រោយនេះគឺជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ ហើយដែលមានចំណាស់ស្មើទៅនឹងអាយុរបស់សម្ដេចផងដែរ។

ប្រទេសយើងទាំងពីរគឺមានទំនាក់ទំនង ទំនៀមទម្លាប់ វប្បធម៌ និងសាសនា ជាពិសេសគឺឥទ្ធិពលនៃសាសនា ដែលប៉ុន្មានថ្ងៃខាងមុខនេះប្រទេសយើងទាំង ៤នៅតាមដងទន្លេមេគង្គមាន កម្ពុជា ឡាវ ថៃ និង មីយ៉ាន់ម៉ានឹងប្រារព្ធពិធី ចូលឆ្នាំថ្មី ឬហៅថាសង្ក្រាន្តដូចគ្នា។

កន្លងទៅគឺយើងបានបង្កើត អាកម៉ិច នៅបាកាន ប្រទេសមីយ៉ាន់ម៉ាដែលមានប្រទេសឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ា ចូលររួម ហើយយើងក៏មានកិច្ចសហប្រតិបត្តិការជាច្រើន ដូច្នេះយើងត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។

ពាក់ព័ន្ធនឹងស្ថានភាព មីយ៉ាន់ម៉ា សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ហើយថាសម្ដេច មានបំណងបន្តបំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ា បន្តទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាពសុខភាព។

ទន្ទឹមនឹងនេះ ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្ដេចមានបំណងចង់ជួប ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។

សម្ដេចតេជោ ក៏បានលើកឡើងអំពីការរងទុក្ខលំបាកវេទនារបស់កម្ពុជាកន្លងទៅ បន្ទាប់ពីចេញពីរបបខ្មែរក្រហមហើយត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាពេលនោះជាមួយមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺកម្ពុជាស្ទើរតែធ្ងន់ធ្ងរជាងមីយ៉ាន់ម៉ាទៅទៀត ប៉ុន្តែដោយគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច និងការជំនះ របស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និង គណបក្សប្រជាជនកម្ពុជា យើងបាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ។

ជាចុងក្រោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ជូនចំពោះសម្ដេចតេជោ ផងដែរ។

សម្ដេចតេជោ ក៏បានជូនពរដល់ ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រតិភូដែលបានចូលជួបសម្ដែងការគួរសមថ្ងៃនេះ និងបានផ្ដាំផ្ញើសួរសុខទុក្ខទៅដល់ ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និង សូមឲ្យ ឯកអគ្គរដ្ឋទូតពាំនាំនូវសំណូមពររបស់សម្ដេច ដើម្បីជួបពិភាក្សាសួរសុខទុក្ខ ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ conference ក្នុងពេលសមស្របណាមួយអាចនឹងមុនសង្ក្រាន្ត ឬក៏ក្រោយសង្ក្រាន្ត៕

អត្ថបទដែលជាប់ទាក់ទង