**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឯកឧត្តម សុខ លូ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន០៤។

ដោយទីតាំងប្រារព្ធពិធីទី១ ស្ថិតនៅ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ភូមិផ្លូវមាស ស្រុករតនមណ្ឌល មានការអញ្ជើញចូលរួមពី៖
• កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
• កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត។

ទីតាំងទី២ ស្ថិតនៅ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ៖
• កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម ។

ក្នុងនោះឯកឧត្តម បានបន្តទៀតណែនាំដល់កងកម្លាំងបន្តខិតខំពង្រឹងវិន័យរបស់ខ្លួន បន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាគ្រឿងញៀនយើងត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យខានតែបាន ជាពិសេសនៅតាមបណ្ដោយព្រំដែននេះអាចនឹងមានការលួចលាក់នាំចូល នាំចេញនូវសារធាតុញៀន ឬគ្រឿងញៀនគ្រប់ប្រភេទតាមព្រំដែននេះតែម្ដង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នូវអង្ករ៨តោន (ក្នុងមួយអង្គភាពទទួលបាន២តោន) និងនាំយកថវិកាចំនួន៨,០០០,០០០រៀល (ក្នុងមួយអង្គភាពទទួលបាន២,០០០,០០០រៀល) ដែលជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនដល់
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ។និងអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា ក្នុងមួយអង្គភាពទទួលបាន
-ភេសជ្ជៈចំនួន៣០កេស
-ទឹកសុទ្ធ៥០កេស
-នំអន្សមជ្រូក១ស្លឹក
-សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
-បន្លែស្រស់៥០គីឡូក្រាម
-និងថវិកា៦លានរៀល ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៕

អត្ថបទដែលជាប់ទាក់ទង