ឯកឧត្តម គង់ ភោគ ទទួលជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន-កម្ពុជា បានទទួលជួប លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន នៅទីស្តីការក្រសួង។
អំឡុងពេលនៃជំនួប ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូសន្ទនាអាស៊ាន-ចិន។
ភាគីទាំងពីរសង្កត់ធ្ងន់លើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម៕