រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងដើម្បីឧទ្ទិសកុសលរម្លឹកគុណ ដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅអគាររដ្ឋបាលខេត្តក្រចេះ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត៕