**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញប្រកាសចូលកាន់តំណែងអគ្គលេខាធិការព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវប្រធានគណៈកម្មការទាំង១០ព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង សរុបចំនួន១៧១រូប។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នីតិកាលទី៤ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភានីតិកាលមុនៗ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានអនុញ្ញាត និងគាំទ្រឱ្យឯកឧត្តមបានបម្រើព្រឹទ្ឋសភា តាំងពីនីតិកាលដំបូងរហូតដល់ចប់នីតិកាលទី៤។

ទន្ទឹមគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្តី បុគ្គលិក បន្តខិតខំលើកកម្ពស់សមត្ថភាពផ្តល់សេវាគ្រប់វិស័យថែមទៀត និងខិតខំបំពេញការងារដោយថែរក្សាវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពដើរតាមការដឹកនាំរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាថ្មី។

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃព្រឹទ្ធសភា នីតិកាលទី៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាកច្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងឯកឧត្តមជាអគ្គលេខាធិការព្រឹទ្ធសភា។

ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ។

ក្នុងឱកាសដ៏មហោឡាឫកនោះ ឯកឧត្តម ឡាយ សំកុល បានប្តេជ្ញាចិត្តថា នឹងខិតខំធានានូវនិរន្តភាពការងារ ស្របជាមួយនឹងការផ្លាស់ប្តូរថ្មី គឺត្រូវបន្តអនុវត្ត និងគាំទ្រសមិទ្ធផលនានាដែលសម្រេចបានយ៉ាងប្រត្យក្រ ដោយថ្នាក់ដឹកនាំកំពូលរបស់ព្រឹទ្ធសភានៅក្នុងរយៈពេល៤នីតិកាលកន្លងមក ដើម្បីធានាបាននូវសន្ទុះនៃវឌ្ឍភាពនៅក្នុងការងារ ការបន្តកំណែទម្រង់ស្ថាប័នប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ការលើកកំពស់ប្រសិទ្ធភាពមុខងារ និងការងាររបស់មន្ត្រី, ការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និងការបន្តជំរុញស្ថាប័នឱ្យកាន់តែវិវឌ្ឍទៅតាមសភាបែបទំនើប និងការរីកចម្រើននៃបច្ចេកវិទ្យា និងសភាដែលកាន់តែបៃតង។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា បានសំដែងការកោតសរសើរដោយស្មោះចំពោះស្នាដៃ និងសមិទ្ធផលទាំងឡាយ ដែលព្រឹទ្ធសភាអាណត្តិមុនៗសម្រេចបាន ជូនជាតិមាតុភូមិ ក្នុងការអនុវត្តមុខងារស្នូលទាំង៣ គឺមុខងារនិតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោល នយោបាយ និងមុខងារតំណាង។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់អំពីការងារអាទិភាពចម្បងៗចំនួន២ ដែលសម្តេចតេជោបានលើកឡើង នាសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កន្លងមក គឺការ ជំរុញទំនាក់ទំនងអន្តរជាតិ លើកកម្ពស់ការទូតសភា និងបង្កើនកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបន្តចូលរួមចំណែកអស់ពីសមត្ថភាព ដល់ដំណើរការប្រជាធិបតេយ្យ ភាវូបនីយកម្ម ការកសាង និងការអភិវឌ្ឍប្រទេសជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ សូមបន្តការខិតខំបំពេញការងារ គោរពច្បាប់លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង វិន័យ និងក្រមសីលធម៌មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងជំរុញកិច្ចសហការល្អក្នុងការងារ ដើម្បីរួមចំណែកក្នុង ការផ្តល់សេវាជូនព្រឹទ្ធសភា ឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រី បុគ្គលិក នៃអគ្គលេខាធិការដ្ឋានទាំងអស់ ជួយជ្រោមជ្រែងដល់ឯកឧត្តមអគ្គលេខាធិការថ្មី ដើម្បីឱ្យស្ថាប័នអាចប្រមូលផ្តុំកម្លាំងសាមគ្គីជួយទ្រទ្រង់ដល់សកម្មភាពការងារ និងផែនការយុទ្ធសាស្ត្រចម្រុះវិស័យ ចម្រុះទិដ្ឋភាព ដែលថ្នាក់ដឹកនាំព្រឹទ្ធសភាប្រគល់ជូន ៕

អត្ថបទដែលជាប់ទាក់ទង