**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៩  និងបើកវគ្គបន្ត ជំនាន់ទី៣០

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៩ បើកវគ្គបន្ត ជំនាន់ទី៣០ និងសម្ពោធអគារមន្ទីរពេទ្យថ្មី ចំនួន ១ខ្នង កម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។

ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន គិតមកដល់បច្ចុប្បន្នមានអគារសរុបចំនួន ៥៨ខ្នង បណ្ណាល័យចំនួន ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១ស្ថានីយ៍ ឧបសគ្គទីខ្ពស់ ១កន្លែង សំណង់ខ្ពស់សម្រាប់ហ្វឹកហាត់បាញ់អាវុធរយៈចម្ងាយឆ្ងាយ ១កន្លែង ឧបសគ្គសម្រាប់ពង្រឹង កាយសម្បទា ២៥ឧបសគ្គ អណ្តូងទឹក ស៊ីទែនទឹក ២១កន្លែង និងអគារមន្ទីរពេទ្យថ្មី ចំនួន ១ខ្នង កម្ពស់ពីរជាន់ ដែលទើបកាត់ខ្សែប្តូរដាក់ឱ្យប្រើប្រាស់នាឱកាសនេះ រួមជាមួយអគារទីបញ្ជាការថ្មី១ខ្នង កម្ពស់២ជាន់ អគារការិយាល័យ អមទីបញ្ជាការ កំពុងសាងសង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងបន្តធ្វើផ្លូវចាក់កៅស៊ូ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនទាំងមូល។

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា បញ្ជាការដ្ឋានអង្គរក្ស បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឆ្នាំ២០០៤ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នសិក្ខាកាមរហូតមកដល់បច្ចុប្បន្ននេះ រយៈពេល ២០ឆ្នាំ បានចំនួន ៤៨វគ្គ ស្មើនឹង ១៣,០៦៧នាក់ ក្នុងនោះ ស្រី៣៨នាក់។

ក្រោយពីផ្លាស់ប្តូរទីតាំងភូមិសាស្ត្រពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករៀបចំកសាងមជ្ឈមណ្ឌល ហ្វឹកហ្វឺនថ្មី នៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉ន បានចំនួន ១៥វគ្គ រួមមាន៖ វគ្គជំនាញអង្គរក្សពិសេស ចំនួន០៥វគ្គ សិក្ខាកាម ២,០៨៧នាក់ សិក្ខាកាមផ្ញើ១៨៥នាក់- វគ្គបញ្ជាការសេនាធិការ ចំនួន០៤វគ្គ សិក្ខាកាម ៤០០នាក់ វគ្គថែទាំបច្ចេកទេស បើកបរ អនុវត្តបាញ់គ្រាប់ពិត រថក្រោះ រថពាសដែក

ចំនួន ០២វត្ត សិក្ខាកាម ២៣០នាក់ និងវគ្គបណ្តុះបណ្តាលកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប Smart Com-Smart Hunter និង QW3 ចំនួន០៨វគ្គ សិក្ខាកាម ៦០០នាក់។

វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៩ មានសិក្ខាកាមរួម ចំនួន ៤៣៧នាក់ ក្នុងនោះ សិក្ខាកាមមកពីបញ្ជាការដ្ឋានអង្គរក្ស ចំនួន ៤២៧នាក់ និងសិក្ខាកាមបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន១០នាក់។ យោធាចារ្យ ចំនួន ៤០នាក់ និងគណៈគ្រប់គ្រង ចំនួន ៣៥នាក់។

រយៈពេលហ្វឹកហ្វឺនរួមចំនួន ០៦ខែ ដោយផ្តោតទៅលើខ្លឹមសាររមវៀនធំៗចំនួន៩ ក្នុងនោះ លំហាត់របៀប,  កាយសិក្សា និងកីឡា, អប់រំចិត្តសាស្ត្រ,   ភស្តុភារ ហិរញ្ញវត្ថុ , ច្បាប់ទូទៅ និងសិទ្ធមនុស្ស,  សព្វាវុធនិងការបាញ់,  សុខាភិបាល, យុទ្ធវិធីរថ្មើរជើង និង ជំនាញអង្គរក្ស។ ជាលទ្ធផល ទទួលបាននិទ្ទេសល្អ ចំនួន ១៥៣នាក់ -ល្អបង្គួរ ចំនួន ២២១នាក់ -មធ្យម ចំនួន ៦៣នាក់ ។ និងបន្តរបើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣០ ដែលមានសិក្សាការសរុបចំនួន ៤៥៨នាក់។

នៅក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន កងយោធពលខេមរភូមិន្ទ ជាពិសេសនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅលើថ្នាក់ដឹកនាំ និងយកអស់កម្លាំងកាយ-ចិត្ត ដើម្បីក្រេបជញ្ជក់នូវរាល់ ចំណេះជំនាញ ឆ្លើយតបនូវកាតព្វកិច្ចចាំបាច់សំដៅលើការងារ ការពារសន្តិសុខ សុវត្តិភាពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តម បានបញ្ជាក់ថា កងអង្គរក្ស បានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ អស់មួយជីវិត នៅលើចំណេះដឹង និងចំណីធ្វើ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ ។
ឆ្លៀតក្នុងខណៈនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណចំពោះលោកឪពុកអ្នកម្តាយ និងក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលបានលះបង់ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធជាទីស្រលាញ់ ឲ្យចូលមកបម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការសាមគ្គីគ្នា ឯកភាពជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាពស្មោះត្រង់ និងបានផ្តាំផ្ញើអនវត្តនូវអនុសាសន៍របស់សម្តេចតេជោ ១០ចំណុច និងអនុសាសន៍របស់សម្តេចធិបតី ៥ចំណុច ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយកចិត្តទុកដាក់លើការ លាក់ការណ៏សំងាត់កងទ័ព ថែរក្សាយោធបរិក្ខារគ្រឿងបំពាក់ ហ្វឹកហ្វឺន ត្រៀមលក្ខណ:សម្ភារៈឧបករណ៍ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឪកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន២០តោន, ត្រីខ ចំនួន១៥០កេស និងថវិកាចំនួន ១៥០លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង