**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

កម្មវិធីចង្ក្រានសប្បុរស លើកទី២៥ នាំយក អំណោយទៅចែកជូន ប្រជាពលរដ្ឋជួបការលំបាក១០០គ្រួសារ នៅសង្កាត់បឹងកក់ទី១

ភ្នំពេញ៖ ប្រជាពលរដ្ឋ ជួបការលំបាក ប្រមាណ ១០០គ្រួសារ ដែលរស់នៅ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលអំណោយ ពីកម្មវិធីចង្ក្រានសប្បុរស របស់ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ រួមជាមួយនិង សប្បុរសជនជាមេធាវី មិនមែនមេធាវី និង ក្រុមហ៊ុន ឯកជន។

កម្មវិធីចង្ក្រានសប្បុរស លើកទី២៥ បានរៀបចំឡើង នៅសាលាបឋមសិក្សា ទួលគោក ក្រោយអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងឯកឧត្ដម លី ច័ន្ទតុលា ប្រធាន គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃ កម្មវិធីចង្ក្រានសប្បុរស រួមជាមួយសប្បុរសជន ជាមេធាវី មិនមែនមេធាវី និង ក្រុមហ៊ុន ឯកជន កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្ដម លី ច័ន្ទតុលា ប្រធាន គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្មវិធីចង្ក្រានសប្បុរស លើកទី២៤ ត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ នៅក្នុងកំឡុងពេលដែលកម្ពុជា រងនូវជំងឺកូវីដ១៩ ខណៈពេលដែលបិទខ្ទប់ ហើយក៏បានបន្ត រហូតមកដល់បច្ចុប្បន្ន ដែលបានចែកជូនអាហារឆ្ងាញ់មួយពេល បានប្រមាណជាង ៩៤៩០ គ្រួសារ គិតតាំង ពីលើកទី១ នៅក្នុងខែមេសា ឆ្នាំ២០២១មក។។

ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ន ដែលប្រទេសមាន សន្តិភាពគ្រប់គ្រាន់ ប្រជាពលរដ្ឋទាំងអស់ មិនខ្វះហូបដូច ក្នុងរបបប៉ុលពត ឬ នៅក្នុងពេលសង្រ្គាមទៀតនោះទេ តែអចស្ទើរឆ្ងាញ់បន្តិច ឬ អាចឆ្ងាញ់បានមិនសូវច្រើនពេល។ កម្មវិធីចង្ក្រានសប្បុរស មានគោលបំណងជូនឆ្ងាញ់ មួយពេល ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រួមជាមួយ និងគ្រឿងទេសមួយចំនួន។

ជាមួយកម្មវិធីចង្ក្រានសប្បុរស លើកទី២៥នេះផងដែរ ឯកឧត្តម លី ច័ន្ទតុលា បានស្នើសុំបងប្អូន ប្រជាពលរដ្ឋ ដែលមកទទួលអំណោយ អោយចូលរួមអនុវត្ត គោលការណ៌កម្មវិធី ចង្ក្រានចំនួន ៣ ចំនូច។ ទី១គឺ សុំអោយបងប្អូនប្រជាពលរដ្ឋ ប្រឹងប្រែង បញ្ជូនកូនចៅ សមាជិកគ្រួសារ អោយបានទៅរៀន រៀនអោយបានពូកែ រៀនអោយបានខ្ពស់ អោយអស់លទ្ធភាពពីខ្លួន។ ទី២ សុំអោយបងប្អូនប្រជាពលរដ្ឋមានកតញ្ញូតាធម៌ ដឹងគុណសន្តិភាព និង នឹករលឹកដឹងគុណដល់ស្ថាបនិកនៃសន្តិភាព នោះគឺសម្តេចតេជោហ៊ុនសែន ដែលបានប្តូរជីវិត ទៅយកសន្តិភាពមក ហើយនិងបាន ថែរក្សាសន្តិភាព មកដល់បច្ចុប្បន្ន។ ទី៣ ឯឧ លី ច័ន្ទតុលា លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយ ចូលរួមសកម្មភាព ចែករំលែកបន្ត តាមលទ្ធភាពដែលអាចធ្វើបាន។

ថ្លែងក្នុងកម្មវិធីចង្ក្រានសប្បុរស លើកទី២៥ នៅសាលាបឋមសិក្សា ទួលគោក ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ កោតសរសើរចំពោះ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃ កម្មវិធីចង្ក្រានសប្បុរស ដែលបានដឹកនាំ ក្រុមការងារជា មេធាវី រួមជាមួយ និងសប្បុរសជន នៃក្រុមហ៊ុនឯកជន ក្នុងការចុះជួយ ដល់បងប្អូនប្រជាពលរដ្ឋ ខ្វះខាត។

ជាចុងក្រោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ក៏បានជូន នូវ ពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បានជូននូវពររបស់សម្តេចសង្ឃជួនណាត នោះគឺ បដិភាណៈ និង ពរទាំងពីរ ២ប្រការរបស់សម្តេចហ៊ុនសែន នោះគឺ សន្តិភាព និង ការអភិវឌ្ឍន៌ ជូនទៅក្រុមការងារចង្ក្រានសប្បុរស ក្រុមការងារចុះជួយសង្កាត់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអ្នកចូលរួមទាំងអស់។

កម្មវិធីបានបញ្ចប់ទៅដោយភាពរីករាយ និង ស្និតស្នាលជាទីបំផុត ជាមួយនឹងស្នាមញញឹមចេញពីចិត្តរបស់ប្រជាពលរដ្ឋ អ្នកចូលរួមទាំង១០០ គ្រួសារ។

សូមបញ្ចាក់ថា កម្មវិធីចង្ក្រានសប្បុរស លើកទី២៥ បាននាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋ ជួបការលំបាក១០០គ្រួសារ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងឯកឧត្ដម លី ច័ន្ទតុលា ប្រធាន គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃ កម្មវិធីចង្ក្រានសប្បុរស បានរៀបចំ លេងល្បែងប្រជាប្រិយខ្មែរ រួមមាន ល្បែង វាយក្អម គឺជាល្បែងពេញនិយមមួយ ក្នុងចំណោម ល្បែងប្រជាប្រិយខ្មែរ ជាច្រើន រាំទូលក្អម តាមចង្វាក់ភ្លេងយ៉ាងសប្បាយ ទាញ់ព្រ័ត្រ និងរាំម៉ាទីសុន ដើម្បីបង្ហាញពីប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង